Manchester United ត្រៀមកញ្ចប់ទឹកប្រាក់ចំនួន ៩០ លានផោនក្នុងការផ្ទេរកីឡាករឆ្នើម១រូបក្នុងក្របខ័ណ្ឌ Premier League នៅខែមករា

  • អង្គារ ១០ កញ្ញា, ២០១៩ ១៣:៥២
បរទេស៖ យោងតាមអតីតតារាឆ្នើមនៃក្របខ័ណ្ឌ Premier League លោក Noel Whelan បាននិយាយថាកីឡាករ Declan Rice អាចផ្ទេរចេញក្នុងទំហំទឹកប្រាក់ដ៏ច្រើននាពេលអនាគតជាមួយនឹងការផ្ទេរទៅកាន់ក្រុម Manchester United។
កីឡាករDeclan Rice
ខ្សែបម្រើកណ្តាលរបស់ក្រុម West Ham រូបនេះជាកីឡាករវ័យក្មេងដែលបង្ហាញទម្រង់លេងគួរអោយភ្ញាក់ផ្អើលនៅក្នុង Premier League នាពេលបច្ចុប្បន្ននេះហើយវាសមហេតុផលណាស់ថាការចុះហត្ថលេខារបស់ Man Utd ទៅលើកីឡាកររូបនេះអាចនឹងកើតឡើង។បិសាចក្រហមខ្វះកីឡាករដែលមានគុណភាពនៅតំបន់កណ្តាលនាពេលបច្ចុប្បន្ននេះ ដូច្នេះកីឡាករ Rice អាចជាបេក្ខភាពដ៍សាកសមកមកពង្រឹងតំបន់កណ្ដាលរបស់ Manchester United បន្ទាប់ពីការចាកចេញរបស់កីឡាករ Ander Herrera ដែលចាកចេញទៅ Paris Saint-Germain នៅរដូវក្ដៅនេះ។
កីឡាករDeclan Rice
កីឡាករវ័យ២០ឆ្នាំរូបនេះ ហាក់តម្រូវអោយ Manchester United ត្រូវចំណាយលុយធំម្ដងទៀត បន្ទាប់ពីទើបចំណាយលុយបំបែកកំណត់ត្រាទៅលើ Harry Maguire និងកីឡាករតម្លៃថ្លៃ១រូបទៀតគឺ Aron Wan-Bissaka។លោក Whelan បាននិយាយថា៖លោក Whelan បានបន្តទៀតថា៖ប្រភព៖ caughtoffside