អបអរសាទរ បងស្រីរបស់G-Dragon នឹងតារាសម្តែងKim Min Joon នឹងរៀបមង្គលការក្នុង ខែតុលាខាងមុខនេះហើយ

កូរ៉េខាងត្បូង៖ គ្រាន់​តែ​ប៉ុន្មានខែ ​​បន្ទាប់ពី​ព័ត៌មាន​នៃ​ការ​ទាក់ទងគ្នា ​​របស់​ពួកគេ​ទាំង​ពីរ ពេល​នេះ​Kim Min Joon និង​Kwon Da Mi បាន​រាយការណ៍ថា​ពួកគេ​ត្រៀម​នឹង ​រៀប​ចំ​ពិធីមង្គល​ការ​ជាមួយ​គ្នា ​នៅ​ក្នុង​ខែ​តុលា​ខាង​មុខនេះហើយ។ ដោយ​ផ្អែក​តាម ប្រភពជិតដិត​របស់ ​ពួកគេ​ទាំងពីរ​បាន​ឲ្យ​ដឹងថា ទំនាក់​ទំនង​របស់​ពួកគេ​ទាំង​ពីរ​គឺ​ ពិត​ជាល្អខ្លាំងណាស់ ហេតុនេះហើយ​ទើប​បាន​ជា ពួកគេ​សម្រេខ​ចិត្ត​រៀប​ការ​តាម​បែបធម្មតាៗ។ តាម​ការ​បញ្ជាក់​បាន​ឲ្យ​ដឹងថា ​ពួកគេ​ទាំងពីរ​គឺពិតជាមាន​ការ​គិតគូរ​ ប្រុងប្រយ័ត្ន​ខ្លាំងណាស់ ​ជាមួយ​គម្រោងនៃ ​ការ​រៀប​ការ​របស់​ពួកគេ​ ដោយ​ពួកគេ​ចង់​ធ្វើ​ឲ្យ​វា​ជាមង្គល​ការ ​តូចសម្បញ្ញ​មួយ​តែប៉ុណ្ណោះ​។ ហើយ​មង្គល​ការ​របស់​អ្នកទាំង​ពីរ ​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​រួម​តែ ​គ្រួសារ​នឹងមិត្ត​ភក្តិ​ជិតដិត​តែប៉ុណ្ណោះ​។ គួរ​បញ្ជាក់​ផងដែរថា​Kim Min Joon គឺ​ជា​អតីតតារាបង្ហាញ​ម៉ូត ​ក៏​ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​​វិវត្តន៍​ខ្លួន មក​ធ្វើ​ជាតារាសម្តែង​វិញ​។ ចំណែក​Kwon Da Mi ត្រូវ​បានគេ​​ស្គាល់ថាជា​សហគ្រិនម៉ូត​ ដែលនាង​​បាន​ចាប់​ផ្តើម​បង្កើតប្រេន ​​នឹង​ចរាចរលើ​ទីផ្សារជាមួយ​Jessica Jung កាល​ពីឆ្នាំ​២០១៧។ ម្យ៉ាងវិញ​ទៀត​ក្នុង​ឆ្នាំ​២០១៧​ នោះ​ប្រេន​របស់នាង​ក៏​ត្រូវ​បាន​ ក្លាយទៅ​ជា ​ឈ្មោះ​មួយ​​ដែល​មា​ន​ឥទ្ធិពល​បំផុត ​ជាសាកលក្នុង​វិស័យ​ម៉ូត​​ដោយ​British Media Business of Fashion ផងដែរ៕
Kwon Da Mi
Kwon Da Mi
Kim Min Joon
Kim Min Joon
Kim Min Joon