ស្តាយមិនស្ទើរ! មកស្គាល់តារាទាំងនេះ ដែលJYP មិនរើសចូលផលិតកម្ម ដល់ឥឡូវពួកគេម្នាក់ៗល្បីកប់

កូរ៉េខាងត្បូង៖ មិនដឹងថាជាការសម្រេចចិត្តខុស ឬក៏ត្រូវនោះទេ ដែលផលិតកម្មJYP Entertainment បដិសេធតារាល្បីៗទាំងនេះ ពេលដែលពួកគេមកAuditionលើកដំបូង នៅក្នុងផលិតកម្មរបស់ខ្លូន។ជាក់ស្តែងតារាដែលពួកគេធ្លាប់បដិសេធ មិនរើសចូលផលិតកម្មនោះ ពេលនេះពួកគេម្នាក់ៗមានភាពល្បីល្បាញខ្លាំង ហើយថែមទាំងជាតារាដែលគ្រប់គ្នាទទួលស្គាល់ ពីសមត្ថភាពរបស់ពូកគេទៀតផង។ ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖  ១. J-Hope ក្រុម BTSមុនពេលបង្ហាញខ្លួនជាផ្លូវការក្នុងក្រុមចម្រៀងល្បីឈ្មោះBTS តារាប្រុសញញឹមស្រស់ J-Hope ធ្លាប់មកAuditionនៅក្នុងផលិតកម្មJYP Entertainment នៅក្នុងឆ្នាំ២០០៩ ប៉ុន្តែត្រូវបានខាងផលិតកម្មបដិសេធ។ រហូតមកដល់ឆ្នាំ២០១០ លោកបានធ្វើជាអ្នកហ្វឹកហាត់នៅក្នុងផលិតកម្ម Big Hit Entertainment
J-Hope
២. Xiumin ក្រុម​ EXOXiuminធ្លាប់ធ្វើអ្នកហ្វឹកហាត់នៅក្នុងផលិតកម្ម JYP Entertainment ក្រោយពីលោកបានAudition នៅក្នុង២០០៨ ប៉ុន្តែលោកត្រូវបានគេបដិសេធ។ ក្រោយមកXiumin បានទទួលឱកាសចូលហ្វឹកហាត់ក្នុងផលិតកម្មSM និងបានបង្ហាញខ្លួនជាផ្លូវការក្នុងក្រុមចម្រៀងបុរសល្បី EXO។ 
Xiumin
៣. DEAN សម្រាប់តារាចម្រៀងទោល ដែលទទួលបានប្រជាប្រិយខ្លាំងនាពេលបច្ចុប្បន្ននេះវិញ ក៏មិនខុសពីតារាទាំងពីររូបខាងលើដែរ ព្រោះមុនពេលដែលក្លាយជាតារាចម្រៀងទោល DEANធ្លាប់បង្ហាញខ្លួននៅក្នុងផលិតកម្ម JYP Entertainment។ ដោយDEAN បានAuditionនៅក្នុងផលិតកម្ម JYP ពេលដែលលោកអាយុ១៧ឆ្នាំ ប៉ុន្តែត្រូវបានគេបដិសេធមិនជ្រើសជាតារាប្រចាំផលិតកម្ម។ ក្រោយពីទទួលបានការបដិសេធ DEANចាប់ផ្តើមសរសេរបទចម្រៀងដោយខ្លួនឯង ហើយលោកថែមទាំងមានឱកាសបានសរសេរចម្រៀង ឲ្យក្រុមល្បីដែលមានដូចជាEXO និងVIXXទៀតផង។
DEAN
៤. Yuju ក្រុម GFRIEND Yuju បានចូលAuditionនៅក្នុងកម្មវិធី K-Pop Star រដូវកាលទី១។ ដោយនៅក្នុងពេលប្រកួតគណៈកម្មការពីររូបបានសរសើរពីសមត្ថភាពរបស់នាង​ ប៉ុន្តែលោក Park Jin Young ម្ចាស់ផលិតកម្ម JYP Entertainment បានជម្រុះនាងចេញពីកម្មវិធីទៅវិញ។
Yuju
៥. IU បើនិយាយពីតារាចម្រៀងស្រីទោលIU អ្នកណាៗក៏ស្គាល់ដែរ ប៉ុន្តែមុនមកដល់ចំណុចនេះនាងបានឆ្លងកាត់ឧបសគ្គជាច្រើន។ ជាពិសេស IU ធ្លាប់មកAuditionជាច្រើនលើកច្រើនសារនៅក្នុងផលិតកម្ម JYP Entertainment ប៉ុន្តែត្រូវបានគេបដិសេធគ្រប់ពេល។ ប៉ុន្តែសំណាងល្អដែលមានផលិតកម្មLoen Entertainment បានមើលឃើញពីទេពកោសល្យដ៏កម្រ ហើយក៏បានចុះកុងត្រាជាមួយនាងនៅក្នុងឆ្នាំ២០០៧។ មួយឆ្នាំក្រោយមក IUក៏បានបង្ហាញខ្លួនជាផ្លូវការនៅលើវិថីសិល្បៈ។
IU