លោក Ed Woodward ចង់អោយ អតីតអ្នកចាំទីរបស់ Manchester United លោក Edwin van der Sar កាន់តួនាទីថ្មីមួយនៅ Man Utd

  • អង្គារ ១០ កញ្ញា, ២០១៩ ១៤:៤៨
អង់គ្លេស៖ អនុប្រធានប្រតិបត្តិក្លឹបបិសាចក្រហមលោក Ed Woodward ចង់ស្ដារក្លឹបឡើងវិញក្នុងការប្រមាញ់កីឡករដោយស្វែងរកនាយកបច្ចេកទេសថ្មី តាមសេចក្តីរាយការណ៍បានអោយដឹងថាអតីតអ្នកចាំទី Edwin van der Sar ជាគោលដៅរបស់លោក Ed Woodward។
អតីតអ្នកចាំទីEdwin van der Sar
 អនុប្រធានប្រតិបត្តិរូបនេះបាននិងកំពុងព្យាយាមរកវិធីសាស្រ្តកែលម្អបិសាចក្រហមក្នុងការជ្រើសរើសបុគ្គលដែលមានសមត្ថភាពទៅតាមផែនការរបស់គាត់ដើម្បីជំនួយក្នុងរដូវដោះដូរកីឡាកររដូវក្តៅនេះ។អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ត្រូវបានផ្តល់សិទ្ធិអោយធ្វើតាមគោលដៅដែលលោកពេញចិត្តដោយផ្តល់អាទិភាពដល់កីឡាករអង់គ្លេសក្មេងៗដែលមានទេពកោសល្យលេងអោយក្រុម Man United ។ប៉ុន្តែបើយោងទៅតាមកាសែត The Mirror លោក Woodward នៅតែចង់នាំអ្នកណាម្នាក់មកជួយ Solskjaer និងសម្លឹងឃើញ Van der Sar គឺជាបេក្ខភាពដែលលេចធ្លោ។ បច្ចុប្បន្ន Van der Sar ជានាយកប្រតិបត្តិនៃក្រុម Ajax ដែលមានតួនាទីស្រដៀងនឹងលោក Woodward នៅ Old Trafford។ លោក Woodward ត្រូវបានគេជឿជាក់ថាបានពិភាក្សាជាមួយអតីតកីឡាកររបស់ក្រុម Man United ផ្សេងទៀតអំពីតួនាទីនៅក្នុងក្លឹបរួមមានដូចជា Darren Fletcher, Rio Ferdinand និង Patrice Evra ជាដើម។
លោក Edwin van der Sar
លោក Van der Sar នឹងពិបាកក្នុងការចាកចេញពី Ajax ព្រោះគាត់កំពុងរីករាយទៅនឹងតួនាទីបច្ចុប្បន្នរបស់គាត់នៅ Amsterdam។ Ajax បានរកប្រាក់ចំណេញលើសពី ២០០ លានផោនក្នុងរដូវកាលថ្មីៗនេះដោយលក់ដូចជា Matthijs de Ligt និង Frenkie de Jong ក្នុងតម្លៃថ្លៃៗ ហើយទន្ទឹមនឹងនេះពួកគេបានកសាងក្រុមដែលឈ្នះពាន Eredivisie កាលពីរដូវកាលមុននិង ឡើងដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League៕