ធ្លាប់តែឃើញសុភាពៗ ពេលនេះBlackpink ធ្វើឲ្យហ្វេនៗចង់ដាច់ផ្ងារ!​

កូរ៉េខាងត្បូង៖ បើនិយាយពី ក្រុមតារាK-Popស្រី ដែលកំពុងផ្ទុះការគាំទ្រ យ៉ាងខ្លាំងក្លានាពេលបច្ចុប្បន្ន ប្រិយមិត្តរាល់គ្នានឹង នឹកឃើញដល់ក្រុម Blackpink ជាក់ជាមិនខាន ដែលមានសមាជិកស្រីៗ៤នាក់ សុទ្ធសឹងតែប្រកដដោយ រូបសម្បត្តិស្រស់ស្អាត ទន់ភ្លន់ គួរឲ្យស្រលាញ់ និងមានទេពកោសល្យសិល្បៈ ដ៏សម្បូរបែបថែមទៀតផង។ជារឿយៗ រាល់ពេលដែលមាន ការសម្ដែងតាមបណ្ដាឆាកតន្ដ្រីនានា សមាជិកទាំងអស់នៃក្រុមនេះ និយមស្ទាយ៍បែបសាមញ្ញៗ កម្រឃើញពួកគេក្នុងរូបរាងស៊ិចស៊ី បែបស្រើបស្រាលណាស់ តែមើលទៅលេចធ្លោជានិច្ច។ អ្វីដែលរឹតតែពិសេសនោះគឺ ថ្មីៗនេះ Blackpink សឹងតែធ្វើឲ្យមហាជន ក្នុងបណ្ដាញសង្គមចង់ដាច់ផ្ងារបន្ទាប់ពីឃើញ រូបថតរបស់ពួកគេ នៅលើក្របទស្សនាវដ្ដីចិនមួយ។ ក្នុងនោះដែរ សមាជិកទាំងអស់​មានស្ទីលលេងខ្លួន បានប្លែកភ្នែកសឹងតែ១៨០ដឺក្រេ ក្នុងឈុតរ៉ូបពណ៌ខ្មៅខ្លី អមដោយការផាត់មុខបែបក្រាស់ៗ ខុសពីរាល់ដង ដាច់តែម្ដង។បន្ថែមពីនេះផងដែរ រាល់រូបភាពទាំងនោះ មើលទៅស៊ិចស៊ី ស៊ីអារម្មណ៍ណាស់ ព្រោះសមាជិកនៃក្រុមBlackpink លេងទឹកមុខបែបស្ងួត ខុសពីរាល់ដងដែល តែងតែមានស្នាមញញឹម មើលទៅគួរឲ្យស្រលាញ់ជានិច្ច៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម
ក្រុម Blackpink
ក្រុម Blackpink
Jisoo ក្នុងស្ទាយ៍ប្លែកភ្នែក
Lisa ក្នុងស្ទាយ៍ប្លែកភ្នែក
Rose ក្នុងស្ទាយ៍ប្លែកភ្នែក
Jennie ក្នុងស្ទាយ៍ប្លែកភ្នែក
Blackpink ក្នុងស្ទាយ៍ប្លែកភ្នែក