Tottenham សង្ឃឹមក្នុងការចុះហត្ថលេខាយកកីឡាកររូបនេះ ពីក្លឹប Juventus នៅខែមករាខាងមុខ

  • អង្គារ ១០ កញ្ញា, ២០១៩ ១៦:១០
អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur សង្ឃឹមថានឹងអាចចុះហត្ថលេខានាំយកកីឡាករ Paulo Dybala ពីក្លឹប Juventus បាននៅខែមករាខាងមុខនេះ។វាមានរយៈពេលជាងមួយសប្តាហ៍ហើយបន្ទាប់ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះបានបិទទ្វារ ប៉ុន្តែប្រិយមិត្តបាល់ទាត់ជុំវិញពិភពលោកកំពុងរង់ចាំការបើកទីផ្សារដោះដូរកីឡាករសាជាថ្មីម្ដងទៀតនៅខែមករា។ការចាកចេញរបស់ Paulo Dybala ពីក្រុម Juventus មិនជោគជ័យនោះឡើយអំឡុងពេលរដូវកាលដោះដូរកីឡាករកន្លងទៅនេះ។ ការបរាជ័យក្នុងការចាកចេញនោះគឺដោយសារលោក​ Sarri ដោយ Dybala ត្រូវបានក្លឹបជាច្រើនទាក់ទងរូបគេរួមទាំង Tottenham ផងដែរ។
កីឡាករPaulo Dybala
គួររំលឹកផងដែរថាកុងត្រារបស់ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអាហ្សង់ទីនរូបនេះនឹងបញ្ចប់ក្នុងឆ្នាំ២០២២ខាងមុខនេះ៕