សម្លេងរបស់ V ត្រូវបានអ្នកម្ដាយជាច្រើនពោលថា មានថាមពលពិសេស អាចលួងលោមក្មេងតូចៗឲ្យបាត់យំ

កូរ៉េខាងត្បូង ៖ នេះមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែបច្ចុប្បន្ននេះ មនុស្សជាច្រើនបាននាំគ្នានិយាយអំពីរឿងនេះ បន្ទាប់ពីសាកល្បងជាច្រើនលើកច្រើនសា ហើយទទួលបានលទ្ធផលល្អ។ជាការពិតណាស់ សម្លេងដ៏ពីរោះរបស់ V ត្រូវបានគេទទួលស្គាល់ថា មានថាមពលដ៏ពិសេសម៉្យាង អាចចាក់ជ្រៅចូលទៅក្នុងចិត្តអ្នកស្ដាប់ ទាំងក្មេងទាំងចាស់។ ពួកគេទទួលបានអារម្មណ៍អ្វីម៉្យាង ហាក់ដូចជាទទួលបានការលួងលោម ផ្ដល់ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ពី V រាល់ពេលដែលបានស្ដាប់ចម្រៀងរបស់លោក។ តួយ៉ាងដូចជា អ្នកម្ដាយជាច្រើនរូប ដែលធ្លាប់បានបើកចម្រៀងរបស់ V ឲ្យកូនៗតូចៗស្ដាប់ ពួកគេបាននិយាយថា សម្លេងរបស់ V បានធ្វើឲ្យកូនៗរបស់ពួកគេឈប់យំ ហើយអាចបិទគេងលង់លក់បានយ៉ាងស្កប់ស្កល់ ដូច្នេះហើយពួកគេបានចែករំលែកដំណឹងនេះ នៅក្នុងបណ្ដាញអ៊ីនធើណែតជាហូហែ។សូម្បីតែតារាសម្តែងអាមេរិច Angie Grace ក៏បានចែករំលែកអំពីបទពិសោធន៍ ជាមួយកូនប្រុសរបស់នាងផងដែរ។​ សូម្បីតែពេលដែលក្មេងត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ ម្ដាយបានបើកចម្រៀងរបស់ V ឲ្យកូនស្ដាប់ ពួកគេស្រាប់តែឈប់ភ័យ ហើយស្ងប់ចិត្តទៅវិញ។ម្តាយៗនិងសមាជិកគ្រួសារជាច្រើនទៀត បានបង្ហោះពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ នៅលើបណ្តាញអ៊ីនធើណែត។ មនុស្សជាច្រើនបានសន្និដ្ឋានថា មូលហេតុដែលបទចម្រៀងរបស់ V ត្រូវបានក្មេងៗទាំងនោះស្រលាញ់ពេញចិត្ត នោះក៏ព្រោះតែពួកគេមានភាពកក់ក្តៅខ្លាំង ជាមួយនឹងចង្វាក់ភ្លេង ក៏ដូចជាសម្លេងរបស់ V ផ្ទាល់តែម្ដង។ ជាមួយគ្នានេះផងដែរ មនុស្សធំជាច្រើនបានយល់ស្របចំពោះចំណុចនេះ ព្រោះសូម្បីតែពួកគេក៏ទទួលបាននូវអារម្មណ៍ជាច្រើនយ៉ាង បូករូមទាំងសេចក្តីស្រលាញ់ និងភាពកក់ក្ដៅពី V នៅពេលដែលពួកគេស្ដាប់បទចម្រៀងទាំងនោះ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព ដែលអ្នកម្ដាយក្នុងអ៊ីនធើណែតបានបង្ហោះ
រូបភាព ដែលអ្នកម្ដាយក្នុងអ៊ីនធើណែតបានបង្ហោះ