ហាមផ្លោះរបង!! សំបុត្រចូលទស្សនាការប្រកួតរវាង កម្ពុជា និង បារ៉ែន លក់អស់ហើយ

  • អង្គារ ១០ កញ្ញា, ២០១៩ ១៥:៥៨
ភ្នំពេញ៖ នៅល្ងាចម៉ោង ៦:៣០នាទីល្ងាចនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ បារ៉ែន ក្នុងជំនួបទីពីរក្នុងពូលវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022។ គិតមកទល់ពេលនេះសំបុត្រទាំងពីរប្រភេទ សម្រាប់ចូលទស្សនាការប្រកួតត្រូវបានលក់អស់នេះហើយ នេះបើតាមការបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់សហព័ន្ធកីឡាករបាល់ទាត់កម្ពុជា។
ដូច្នេះ បងប្អូនដែលមិនមានសំបុត្រអាចទស្សនាតាមការផ្សាយផ្ទាល់ការប្រកួតនេះនៅលើកញ្ចក់ទូរទស្សន៍ ជៀសវាងការផ្លោះរបងចូលទស្សនា៕