មិនត្រឹមតែរៀនពូកែ! តែបេក្ខជនប្រលងបាក់ឌុប ពិការដៃជើង ជាប់និទ្ទេសD មានសម្លេងច្រៀងយ៉ាងពីរោះ (មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការសរសើរដល់ប្អូនប្រុសម្នាក់ឈ្មោះ ទុយ សុខដុង ដែលជាបេក្ខជនប្រលងបាក់ឌុបក្នុងឆ្នាំ២០១៩នេះ ដែលទោះបីជាពិការទាំងដៃនិងជើងទាំងសងខាងយ៉ាងពិបាកយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាបេក្ខជនរូបនេះ តស៊ូខ្លាំងនៅក្នុងការប្រលង។ជាក់ស្តែងនៅក្នុងថ្ងៃនេះដែរ លទ្ធផលប្រលងបាក់ឌុបបានចេញហើយ ដែលបេក្ខជនរូបនេះពិតជាពូកែខ្លាំង ទទួលបានលទ្ធផលនិទ្ទេសD ដោយធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនពិតជារភើប និងចូលរួមអបអរដល់លោកគ្រប់គ្នា ដែលទទួលបានភាពជោគជ័យនៅក្នុងការប្រឡងមួយនេះ។យោងតាមបណ្តាញសង្គមរបស់បេក្ខជនរូបនេះ ឃើញថាលោកមិនត្រឹមតែមានសមត្ថភាពរៀនពូកែ រហូតទទួលបានការប្រលងជាមួយនឹងលទ្ធផលជោគជ័យនោះទេ ក៏ប៉ុន្តែលោកក៏ចេញច្រៀងយ៉ាងពីរោះ នៅក្នុងបទចម្រៀងជាច្រើនយ៉ាងគួរឲ្យសរសើរតែម្តង។ លើសពីនេះទៅទៀតបណ្តាអ្នកលេងបណ្តាញសង្គមនាំគ្នាសរសើរដល់លោក ដែលមិនត្រឹមតែរៀបពូកែ តែមានសមត្ថភាពល្អនៅក្នុងការច្រៀងផងដែរ។គួរបញ្ជាក់ផងដែរ ថាបេក្ខជន ទុយ សុខដុង ជាសិស្សប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ខេត្តកំពង់ធំ នៃថ្នាក់វិទ្យាសាស្ត្រសង្គមផងដែរ៕សូមទស្សនាវីដេអូ ការច្រៀងរបស់លោកខាងក្រោមនេះ៖
ទុយ សុខដុង សិស្សប្រលងទី១២ជាប់និទ្ទេសD
ទុយ សុខដុង សិស្សប្រលងទី១២ជាប់និទ្ទេសD
ទុយ សុខដុង សិស្សប្រលងទី១២ជាប់និទ្ទេសD
ទុយ សុខដុង សិស្សប្រលងទី១២ជាប់និទ្ទេសD
ទុយ សុខដុង សិស្សប្រលងទី១២ជាប់និទ្ទេសD
ទុយ សុខដុង ពេលច្រៀង
ទុយ សុខដុង ពេលច្រៀង
ទុយ សុខដុង ពេលច្រៀង
ទុយ សុខដុង ពេលច្រៀង