អុញនោះ! ហ្វេនៗចាប់បានថា តារាស្រីដែលសង្ស័យជាស្នេហាលួចលាក់របស់ Weir ព្យាយាមតែងខ្លួនតាមBella!

ថៃ៖ ជារឿងមួយដែលធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានការលេចចេញនូវចំណុចដែលគួរឲ្យសង្ស័យជាច្រើនថា លោកWeir Sukollawat អាចនឹងមានទំនាក់ទំនងលើសពីពាក្យថាមិត្តភក្តិ ជាមួយតារាសម្តែងស្រីរួមប៉ុស្តិ៍ទូរទស្សន៍ នាងChing Ching។ ដោយភាគច្រើនរូបដែលChing Ching បានផុសនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ជារូបដែលថតនៅកន្លែងតែមួយដូចគ្នានឹងរូបរបស់Weir។ ប៉ុន្តែពាក់ព័ន្ធនឹងរឿងនេះChing Ching បានចេញមកបកស្រាយថា នាងគ្រាន់តែជាសមាជិកនៅក្នុងក្រុមមិត្តភក្តិជាមួយWeir តែប៉ុណ្ណោះ ហើយទៅដើរលេងជុំគ្នា ទើបរូបថតនៅកន្លែងតែមួយបែបនេះ។ លើសពីនេះនាងបាននិយាយទៀតថា ពេលទៅដើរលេងក៏មានវត្តមានរបស់តារាសម្តែងស្រី Bella Ranee គូស្នេហ៍សំណព្វរបស់Weir ទៅជាមួយផងដែរ។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យរឿងនេះទៅគគុកនោះគឺ នៅពេលដែលBella ផ្តល់បទសម្ភាសន៍ទាក់ទងនឹងរឿងនេះ Bellaបែរជានិយាយថា នាងមិនដែលបានជួបនឹងChing Chingនោះទេ ហើយក៏មិនដែលទៅដើរលេងជាមួយគ្នាដែរ។ ក្រោយពីBellaបកស្រាយបែបនេះ ហ្វេនៗកាន់តែមានការសង្ស័យ ហើយបាននាំគ្នាចូលទៅឆែកមើលរូបភាពចាស់ៗនៅក្នុងគណនីអ៊ីនស្តារក្រាមរបស់Ching Ching ដើម្បីរកភស្តុតាងបន្ថែម។ ប៉ុន្តែហ្វេនៗបែរជាចាប់អារម្មណ៍រូបថតប៉ុន្មានសន្លឹករបស់នាង ដែលមានការតុបតែងខ្លួនស្រដៀងនឹងBella បេះដាក់។ យ៉ាងណាមិញ មានអ្នកគាំទ្រមួយចំនួនគិតថា នេះប្រហែលគ្រាន់តែជាការចៃដន្យតែប៉ុណ្ណោះ ហើយក៏មិនអាចចាប់កំហុសអ្នកណាម្នាក់ ដោយគ្រាន់តែមានការតែងខ្លួនស្រដៀងគ្នាបានដែរ។ ម្យ៉ាងវិញទៀតរឿងដែលមានការសង្ស័យទាំងអស់ ត្រូវចាំស្តាប់ការបកស្រាយលម្អិតពីលោកWeir​ វិញល្អជាង៕​សូមទស្សនារូបភាពខាងក្រោម៖
Weir Sukollawat
Bella Ranee
Weir និង Bella
Ching Ching
ការតែងខ្លួនរបស់ Bella និងChing Ching
ការតែងខ្លួនរបស់ Bella និងChing Ching
ការតែងខ្លួនរបស់ Bella និងChing Ching