Yamaha នឹងបង្ហាញម៉ូតូថ្មី ៣ ម៉ូឌែលព្រមគ្នា ក្នុងកម្មវិធីតាំងបង្ហាញម៉ូតូ នៅផ្សារ AEON សែនសុខ!

ភ្នំពេញ៖ នៅថ្ងៃទី ១៣ និង ១៤ ខែកញ្ញា ២០១៩ ខាងមុខនេះ ក្រុមហ៊ុន គង់ នួន​ គ្រុប ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ម៉ូតូ Yamaha នឹងបង្ហាញវត្តមានម៉ូឌែលថ្មីរបស់ខ្លួនជាច្រើនម៉ូឌែល ជាពិសេស​ទៅទៀតនោះក្រុមហ៊ុននឹងដាក់បង្ហាញជាផ្លូវការនូវម៉ូឌែលថ្មី ៣ ម៉ូឌែលទៀត ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការគាំទ្រកាន់តែច្រើនឡើងៗ ពីសំណាក់ប្រជាជនកម្ពុជាគ្រប់វ័យ។​ 
Yamaha
ម៉ូឌែលថ្មីនោះរួមមាន៖Yamaha X Ride 125cc ដែលមានរូបរាងស្អាតប្លែកដាច់គេ សម្រាប់យុវជន យុវនារីទាន់សម័យ។ Yamaha X Ride 125cc ឆ្លាតវៃ រហ័សរហួន ស្អាតប្លែកដាច់ពីគេ។
- ប្រព័ន្ធ Blue Core ជួយសន្សំសំចៃសាំង កាន់តែមានប្រសិទ្ធភាពខ្ពស់ បង្កើនសន្ទុះម៉ាស៊ីន ជួយកាត់បន្ថយកំដៅ ធ្វើឱ្យម៉ាស៊ីនដំណើរការ Smooth ល្អ។
- ប្រព័ន្ធសោតេឡេ Answer Back Key ងាយស្រួលរកទីតាំងចតម៉ូតូ នៅចំណតដែលមានម៉ូតូច្រើន។
- ប្រព័ន្ធប៊ូមជំនួយ Sub-Tank មាំ ធន់ ងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ទោះនៅក្នុងទីប្រជុំជន ឬស្ថានភាពផ្លូវលំបាកៗក៏ដោយ។
- ប្រព័ន្ធ Eco System ប្រាប់ពីកម្រិតប្រើប្រាស់ល្បឿន ដែលត្រឹមត្រូវ។
Yamaha X Ride 125cc
- ភ្លើងសុំផ្លូវ Harzad Lamp ភ្លើងសុំផ្លូវ ប្រើសម្រាប់ពេលមានករណីធ្វើដំណើរបន្ទាន់។
- ប្រអប់ក្រោមកែបធំល្មម ងាយស្រួលដាក់សម្ភារៈផ្សេងៗ ជាពិសេសសម្រាប់សុភាពនារី។
- Adventure ស្ទាយ៍ កន្លែងដាក់ជើងធំទូលាយ និងទំហំដៃចង្កូតធំជាងមុន ងាយស្រួលបើកបរ បត់បែន គ្រប់ស្ថានភាពផ្លូវ។
- ក្រាឡាកង់ស្ព័រ និងគ្មានពោះវៀន ងាយស្រួលក្នុងការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។
Yamaha X Ride 125cc
Yamaha MX-King 150cc ជិះកាន់តែឆ្ងាយ កាន់តែលឿន កាន់តែខ្លាំង ជាមួយនឹងរូបរាងបែបស្ព័រ សាកសមសម្រាប់លោកអ្នកចូលចិត្តដំណើរផ្លូវឆ្ងាយ ការធ្វើដំណើរបែបផ្សងព្រេង។​
Yamaha MX-King 150cc
- កុងទ័រ Full LCD បង្ហាញនូវការរចនាបែបស្ព័រ Full LCD សម្រាប់បង្ហាញព័ត៌តមានដល់អ្នកបើកបរ។
- ម៉ាស៊ីនកម្លាំង 150cc​ FI និងប្រព័ន្ធបញ្ចុះកម្តៅដោយធុងទឹកស្អំ បច្ចេកវិទ្យាម៉ាស៊ីនប្រណាំងដែលបង្កើនប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងកម្លាំង ១៥០cc FI (ប្រព័ន្ធប៊ិចសាំង) បំពាក់ដោយប្រព័ន្ធភីសស្តុន និងស៊ីឡាំង ដាយអស៊ីល (DiAsil) និងប្រព័ន្ធបញ្ចុះកម្តៅដោយធុងទឹកស្អំ។
- តួ ស្រាល រឹងមាំ កាន់តែមានភាពរហ័សរហួនជាមួយនឹងការរចនាប្រភេទតួស្រាល រឹងមាំ ភ្ជាប់មកជាមួយប៊ូមខាងក្រោយប្រភេទ Mono Shock ដែលជួយឱ្យការបើកបរកាន់តែងាយស្រួលបត់បែន និងរហ័សរហួន។
- សំបកកង់គ្មានពោះវៀន ក្រាឡាកង់ស្ព័រ និងគ្មានពោះវៀន ងាយស្រួលក្នុងការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។
Yamaha MX-King 150cc
Yamaha MT15 155cc ម៉ូតូស្ព័ររូបរាងសង្ហាឡូយកប់ ត្រូវចិត្តត្រូវថ្លើមយុវជនសម័យថ្មី៕
Yamaha MT15 155cc