ក្ដុកក្ដួល! បុរសម្នាក់សន្យាថានឹងមើលថែទាំមិត្តស្រីដែលពិការមួយកំណាត់ខ្លួន អស់មួយជីវិត (មានវីដេអូ)

  • អង្គារ ១០ កញ្ញា, ២០១៩ ១៦:០៨
ថៃ៖ បុរសម្នាក់ នៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បានមើលថែទាំមិត្តស្រីដែលពិការតាំងពីនាងជួបគ្រោះថ្នាក់ចរាចរណ៍មកម៉្លេះ។ប្រភពបានឲ្យដឹងថា លោក Narawut និងនាង Patcharaphan បានស្គាល់គ្នាតាម​រយៈហ្វេសប៊ុកក្នុងខែកក្កដា ឆ្នាំ២០១៥។ ក្រោយពីរាប់អានគ្នាជាច្រើនខែមក ពួកគេបានលង់ស្រលាញ់គ្នាទៅវិញទៅមក ក៏ណាត់ជួបគ្នាលើកដំបូងក្នុងខែកុម្ភះ ឆ្នាំ២០១៦។ លុះថ្ងៃណាត់ជួបបានមកដល់ ស្រាប់តែនាង Patcharaphan ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យនាងពិការមួយកំណាត់ខ្លួនចុះក្រោម។
លោក Narawut និងនាង Patcharaphan
ប្រភពបានបន្ដថា ក្រោយពីទទួលបានដំណឹងដ៏អាក្រក់នេះមក លោក Narawut បានលុបចោលការកក់ភោជនីយដ្ឋាន និងប្រញាប់ប្រញាល់ទៅជួបមិត្តស្រីលើកដំបូងនៅក្នុងមន្ទីរពេទ្យ។ គាត់ក៏បានសន្យាជាមួយមិត្តស្រីថា គាត់នឹងមើលថែទាំនាងជារៀងរហូត។ មកទល់សព្វថ្ងៃនេះ គាត់បានមើលថែទាំនាងអស់រយៈពេលជិត៤ឆ្នាំមកហើយ។ គាត់ជួយដូចជា បញ្ចុកអាហារ រៀបចំបន្ទប់ បោកខោអាវ លាងចាន និងជួយនាងធ្វើចលនារាងកាយជាដើម។
លោក Narawut និងនាង Patcharaphan
នាង Patcharaphan បាននិយាយថា៖
លោក Narawut និងនាង Patcharaphan
លោក Narawut ក៏បាននិយាយដែរថា៖យ៉ាងណាមិញ សព្វថ្ងៃនេះ ពួកគេទាំងពីរគឺរស់នៅក្នុងផ្ទះតែមួយ និងសង្ឃឹមថា អាចកសាងគ្រួសារដ៏កក់ក្ដៅមួយនៅថ្ងៃអនាគត៕សូមទស្សនាវីដេអូខាងក្រោម៖