ថ្ងៃសម្តែងបើកឆាកដំបូងផង ចាប់បានតារាប្រុសរូបនេះរាំសុខៗ ដោះខ្សែក្រវ៉ាត់បោះចោល!

កូរ៉េខាងត្បូង៖ កាលពីអំឡុងពេលឡើងសម្តែងលើឆាកជាផ្លូវការលើកដំបូង របស់ក្រុមចម្រៀងបុរសចំណូលថ្មី X1 ស្រាប់មានហេតុការណ៍មួយកើតឡើង ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនតិចនោះទេ។ជាការពិតណាស់ កាលពីអំឡុងពេលសម្តែងនោះ គេចាប់អារម្មណ៍ឃើញថា សមាជិកមួយរូបរបស់ក្រុម X1 គឺតារាចម្រៀងប្រុស Kim Yohan បានរាំបណ្តើរនិង ព្យាយាមដោះខ្សែក្រវ៉ាត់ខោរបស់ខ្លួនបោះចោលបណ្តើរ បានយ៉ាងរលូននិងជោគជ័យ ដោយសារតែខ្សែក្រវ៉ាត់មួយនោះ វាមានភាពតឹងខ្លាំងពេក ដែលធ្វើឲ្យរំខានដល់ការសម្តែងរបស់លោក។ប៉ុន្តែទោះជាយ៉ាងណា ក្រោយឃើញហេតុការណ៍បែបនេះ ក៏មានអ្នកគាំទ្រជាច្រើន បានលាន់សរសើរពីភាពប៉ិនប្រសប់របស់Yohan ដោយសារតែលោកជាតារាចំណូលថ្មីមែនពិត ប៉ុន្តែលោកមានភាពរហ័សរហួសឆ្លាតវៃចេះបទបែនតាមកាលៈទេសៈបានយ៉ាងល្អ ដោយមិនបានធ្វើឲ្យប៉ះពាល់ ដាល់ការសម្តែងដំបូងរបស់ក្រុមខ្លួនសូម្បីតែបន្តិចតែម្តង៕
Kim Yohan សមាជិកក្រុម X1
Kim Yohan សមាជិកក្រុម X1
Kim Yohan សមាជិកក្រុម X1
Kim Yohan សមាជិកក្រុម X1
Kim Yohan រាំៗដោះខ្សែក្រវ៉ាត់ចោល
Kim Yohan រាំៗដោះខ្សែក្រវ៉ាត់ចោល
Kim Yohan រាំៗដោះខ្សែក្រវ៉ាត់ចោល