Ramos ប្រាប់ពីមូលហេតុដែលគាត់សង្ឃឹមថា Paul Pogba នឹងផ្ទេរមក Real Madrid

  • អង្គារ ១០ កញ្ញា, ២០១៩ ១៦:៣២
អេស្ប៉ាញ៖ Sergio Ramos ជឿជាក់ថាតារាឆ្នើមរបស់ក្រុមបិសាចក្រហម Paul Pogba នឹងជួយនាំភាពនឹងនរមួយអោយ Real Madrid ហើយនិយាយថាខ្សែបម្រើរូបនេះនៅតែអាចផ្លាស់ទៅកាន់ទឹកដី Bernabeu ។
Paul Pogba
ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិបយក្ស La Liga នៅរដូវក្តៅនេះបន្ទាប់ពីលេចចេញជាគោលដៅសម្រាប់គ្រូបង្វឹក លោក Zinedine Zidane ។ទោះបីជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោកបារាំងរូបនេះបានបង្ហាញពីបំណងក្នុងចាកចេញពីបិសាចក្រហមក៏ដោយប៉ុន្តែចុងបញ្ចប់គាត់នៅតែបន្តនៅ Old Trafford បន្ទាប់ពីក្លឹបនៅ Premier League បានបដិសេធមិនព្រមទទួលយកសំណើពី Real Madrid កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅនេះ ដោយបិសាចក្រហមទារតម្លៃ១៥០លានផោនទៅលើកីឡាករដែលពួកគេបានទិញក្នុងតម្លៃ ៨៩ លានផោនកាលពីឆ្នាំ ២០១៦នេះ។ ទោះជាយ៉ាងណាក៏ដោយ Real Madrid នៅបន្តចំណាប់អារម្មណ៍របស់ពួកគេនារដូវក្តៅខាងមុខនេះ។ ជាមួយគ្នានេះដែរប្រធានក្រុម Real Madrid កីឡាករ Ramos មិនបានបដិសេធការផ្ទេររបស់ Pogba នាពេលអនាគតទេហើយជឿជាក់ថាខ្សែបម្រើរូបនេះនឹងជាកម្លាំងសំខាន់ក្នុងការជួយក្រុមនាពេលបច្ចុប្បន្ន។
Sergio Ramos
Ramos បានប្រាប់ The Express ថា៖លោក Zidane ត្រូវបានគេរាយការណ៍ថាបានកំណត់ Pogba ថាជាគោលដៅកំពូលរបស់គាត់ខណៈពេលដែលគាត់សម្លឹងឃើញការផ្លាស់ប្តូរក្រុមរបស់គាត់ក្រោយការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ ដ៏ខកចិត្តនៅក្នុងលីកកាលពីរដូវកាលមុន។ គួររំលឹកផងដែរថា Real Madrid បានចំណាយប្រាក់ជិត ៣០០ផោនក្នុងការទិញ Eden Hazard, Luka Jovic, Ferland Mendy និង Eder Militao កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅនេះ៕