ត្រលប់មកវិញហើយ! Killer Karaoke Cambodia រដូវកាលទី5! មកលើកនេះប្លែកកប់ ឯរង្វាន់ក៏រឹតតែកប់! (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីកម្សាន្តបែបរន្ធត់ ព្រឺព្រួច ដ៏លេចធ្លោគ្មានគូប្រៀប ឥលូវនេះចាប់ផ្តើមរដូវកាលថ្មីទៀតហើយគឺ Killer Karaoke Cambodia រដូវកាលទី5។ មកលើកនេះមិនធម្មតាទេ គ្រាន់តែមើល Trailer របស់កម្មវិធី គឺញាក់សាច់តែម្តងដែលនឹងនាំ លោកអ្នកទៅច្រៀងខារ៉ាអូខេនៅក្នុងវិមានបិសាចដ៏គួរឲ្យរន្ធត់ តក់ស្លុត ព្រឺព្រួត សប្បាយៗ កប់ៗ តែម្តង។ ឯរង្វាន់សម្រាប់រដូវកាលថ្មីនេះ គឺញាក់សាច់សាកសមនិងកម្មវិធីដ៏ព្រឺព្រួចនេះណាស់គឺមានទឹកប្រាក់រហូតដល់ 5,555 ដុល្លារប្រចាំសប្តាហ៍ និងកាន់តែអស្ចារ្យសម្រាប់ម្ចាស់ជ័យលាភីក្នុង រដូវកាលថ្មីនេះដែលមានចំនួន 55,555 ដុល្លារ។កម្មវិធី Killer Karaoke Cambodia រដូវកាលទី5 នឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2019 នេះហើយនៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV៕កុំភ្លេចណា! ថ្ងៃសៅរ៍នេះចាប់ពីម៉ោង 8 យប់តទៅ!! រង់ចាំតាមដានទស្សនាទាំងអស់គ្នា!ឧបត្ថម្ភផ្ដាច់មុខដោយ៖
Anchor Radler : ឈ្ងុយឆ្ងាញ់ ស្រស់ស្រាយ ក្រឡាប់ភ្លាមសប្បាយភ្លែត!