គ្រូបារ៉ែន សរសើរថា ក្រុមកម្ពុជា លេងបានល្អមែនទែន សម្រាប់ការប្រកួតម្សិលមិញ

  • ពុធ ១១ កញ្ញា, ២០១៩ ០៩:១៩
ភ្នំពេញ៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែនលោក Helio Sousa បានសម្ដែងនូវការសប្បាយចិត្តដែលក្រុមរបស់ខ្លួនអាចរកបាន ៣ពិន្ទុសម្រាប់ការប្រកួតជាមួយកម្ពុជាកាលពីម្សិលមិញ។
យ៉ាងណាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏បានសរសើរដល់ការលេងរបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ។ ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតលោក Sousa បានលើកឡើងថា៖
គួរបញ្ជាក់ដែរថា បារ៉ែនកំពុងតែឈរលេខ១ ក្នុងពូល C សម្រាប់ការប្រកួតវគ្គជម្រុះជុំទីពីរ FIFA World Cup Qatar 2022 ក្រោយ ២ប្រកួត ឈ្នះ១ ស្មើ១ ខណៈកម្ពុជា ឈរលេខ៤ មាន១ពិន្ទុ ដោយ ២ប្រកួត ស្មើ១ និងចាញ់១៕