មកដឹងលំដាប់តារាប្រុសទាំង៦ ដែលហ្វេនៗបោះឆ្នោតជាប់ជា តារាដែលមានរូបសម្បត្តិលេចធ្លោបំផុត!

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតកូរ៉េ ជាច្រើនពាន់នាក់បានធ្វើការបោះឆ្នោត ជ្រើសរើសតារាប្រុសកូរ៉េដែលមាន រូបសម្បត្តិស្រស់សង្ហាលេចធ្លាខ្លាំងបំផុត នៅក្នុងវិស័យKPOP ដែលអាចឆក់យកបេះដូងអ្នកគាំទ្រគ្រប់រូប។នៅក្នុងនោះផងដែរលទ្ធផលបានបង្ហាញឲ្យឃើញថា មានតារាប្រុស៦រូបដែលហ្វេនៗជ្រើសរើសជាតារាដែលមានរូបសម្បត្តិលេចធ្លោ។ ទៀតសោតសម្លេងឆ្នោតរបស់តារានីមួយៗ មានភាពលើសខ្វះគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ ចង់ដឹងថាតារាប្រុសទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាការរៀបរាប់តាមលំដាប់ខាងក្រោម៖១. Kang Daniel ទទួលបានសម្លេងឆ្នោត៥៥៤៦៣
Kang Daniel
២. Kim Wooseok ក្រុមX1 ទទួលបានសម្លេងឆ្នោត ៣៩២៥៩
Kim Wooseok
៣. V ក្រុមBTS ទទួលបានសម្លេងឆ្នោត ៣៥៩២៧
V
៤. Hwang Minhyun ក្រុមNU’EST ទទួលបានសម្លេងឆ្នោត ៣៣៨៥៧
Hwang Minhyun
៥. Park Jihoon ក្រុមWanna One ទទួលបានសម្លេងឆ្នោត ៣២៣៨៥
Park Jihoon
៦. Kim Yohan ក្រុមX1 ទទួលបានសម្លេងឆ្នោត ៣១៣៨៦
Kim Yohan