គួរឲ្យស្រលាញ់ណាស់! ក្មេងប្រុសពីរនាក់រត់ឱបគ្នា ក្រោយពីខានជួបគ្នាចំនួនពីរថ្ងៃប៉ុណ្ណោះ (មានវីដេអូ)

អាមេរិក៖ ថ្មីៗនេះ វីដេអូដែលបង្ហាញពីមិត្តភាពរវាងក្មេងប្រុសវ័យ២ឆ្នាំពីរនាក់ បានរត់ឱបគ្នា ក្រោយពីខានជួបគ្នាចំនួនពីរថ្ងៃ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ប្រភពបានឲ្យដឹងថា Maxwell និង Finnegan គឺជាមិត្តភក្ដិដ៏ស្និតស្នាលនឹងគ្នាជិតមួយឆ្នាំមកហើយ។ រាល់ពេលដែលមិនបានជួបគ្នា ពួកគេតែងតែសួរទៅឪពុកម្ដាយអំពីគ្នាទៅវិញទៅមក។ ពួកគេទាំងពីរ រៀនរាំជាមួយគ្នា ថែមទាំងពូកែរាំទៀតផង។យោងតាមវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយគណនីឪពុករបស់ក្មេងប្រុស Maxwell បានសរសេរថា៖នៅក្នុងវីដេអូនោះ ក្មេងប្រុសទាំងពីរបានរត់ទៅរកគ្នា និងឱបគ្នាទៅវិញទៅមក ដូចជាខានបានជួបគ្នាអស់រ​យៈពេលយូរណាស់អីចឹង។
ពួកគេទាំងពីរ
ពួកគេទាំងពីរ
ឪពុករបស់ក្មេងប្រុស Maxwell បាននិយាយថា៖សម្រាប់វីដេអូនោះ កំពុងមានភាពល្បីល្បាញ និងមានអ្នកចូលទស្សនាចំនួនជិត៤សែនដង ក្នុងរ​យៈពេលដ៏ខ្លីប៉ុណ្ណោះ។ លើសពីនេះទៅទៀត មានប៉ុស្ដិ៍ទស្សន៍មួយចំនួនទាក់ទងសុំធ្វើការសម្ភាស៍ក្មេងប្រុសទាំងពីរទៀតផង៕ សូមទស្សនារូបភាពបន្ថែមនិងវីដេអូខាងក្រោម៖
Maxwell (ខាងឆ្វេងដៃ) និង Finnegan (ខាងស្ដាំដៃ)
Maxwell និងឪពុក