ចាស់ហើយល្អអីក៍ល្អយ៉ាងនេះ!! Ronaldo ទាត់ ៤គ្រាប់ ឲ្យជម្រើសជាតិព័រទុយហ្គាល់ យប់មិញ (មានវីដេអូ)

  • ពុធ ១១ កញ្ញា, ២០១៩ ១០:០៥
អឺរ៉ុប៖ ការប្រកួតជម្រុះពានរង្វាន់ EURO 2020 ក្នុងពូល B កាលពីយប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ លីទុយអានី ក្នុងលទ្ធផល ១ទល់និង៥។
ក្នុងចំណោម ៥គ្រាប់របស់ព័រទុយហ្គាល់ ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន ៤គ្រាប់ ខណៈ ១គ្រាប់ទៀតរកបានដោយកីឡាករ William Carvalho។ រីឯ ១គ្រាប់របស់លីទុយអានី សម្រេចទីដោយកីឡាករ Vytautas Andriuskevicius។
ចំណែកឯមួយគូរទៀតនៅក្នុងពូល B បញ្ចប់ទៅដោយ លុចសំបួរ បានប្រកួតចាញ់ ស៊ែប៊ី ដោយលទ្ធផល ១ទល់នឹង៣។ គួរបញ្ជាក់ផងដែរថា ព័រទុយហ្គាល់ បានកក់កៅអីសម្រាប់ពានរង្វាន់ EURO 2020 រួចទៅហើយ ដោយសារតែជាម្ចាស់ជើងឯកពាន UEFA Nations League៕សូមទស្សនាវីដេអូ Highlight រវាង លីទុយអានី និងព័រទុយហ្គាល់នៅខាងក្រោម៖