Man City ព្យាយាមបញ្ចុះបញ្ចូល កីឡាករម្នាក់ឲ្យចុះហត្ថលេខាលើកុងត្រាថ្មី

  • ពុធ ១១ កញ្ញា, ២០១៩ ១០:៣៧
អង់គ្លេស៖​ Man City ព្យាយាមបញ្ចុះបញ្ចូលកីឡាករ Leroy Sane ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមុនពេល Bayern Munich ចាប់ផ្តើមដេញថ្លៃក្នុងការផ្ទេរ។ការចរចារកិច្ចសន្យាកំពុងបន្ត បើទោះបីជាកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ​ កំពុងសម្រាកព្យាបាលរបួសដែលគេសន្និដ្ឋានថាអាចសម្រាករហូតដល់ខែកុម្ភៈក៏ដោយ ដោយសារមានបញ្ហាសរសៃពួរជង្គង់។
កីឡាករLeroy Sane រងរបូសកាលពីប្រកួតពានរង្វាន់ Community Shield
Man City នៅតែសង្ឃឹមនឹងប្តេជ្ញាក្នុងការរក្សា Sane អោយបន្តនៅ Etihad បន្តទៀត បើទោះបីជាគាត់ត្រូវបានគេរំពឹងថានឹងធ្វើការផ្លាស់ប្តូរទៅ Bayern ក៏ដោយក្នុងអំឡុងពេលដោះដូរកីឡាករកាលពីខែមុន។ម្ចាស់ជើងឯក Premier League មួយនេះទាមទារប្រាក់ចំនួន ១៣៧ លានផោនប្រសិនបើ Bayern ចង់អោយ Sane ចាកចេញពីក្លិបមុនពេលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់បញ្ចប់នៅឆ្នាំ ២០២១ ។Bayern មិនបានផ្តល់នូវការផ្តល់ជូនណាមួយដែលកៀកទៅនឹងតម្លៃដែល Man City បានស្នើនោះទេនៅរដូវក្តៅនេះ ដូច្នេះវានៅតែមិនច្បាស់ថាតើពួកគេនឹងអាចបំពេញតាមតម្លៃដែល Man City ចង់បានដែរឬទេ។ ប្រភពនៅក្នុងប្រទេសអាល្លឺម៉ង់បានអះអាងថា Bayern អាចនឹងត្រៀមដេញថ្លៃម្ដងទៀតនៅដើមខែមករាបើទោះបីជា Sane ស្ថិតនៅស្ថានភាពរបួសក៏ដោយ។
កីឡាករLeroy Sane
Bayern បានសម្លឹងឃើញថា Sane ជាបេក្ខភាពដ៏ល្អឥតខ្ចោះដើម្បីជំនួស Arjen Robben និង Franck Ribery ដែលបានចាកចេញកាលរដូវកាលដោះដូរកីឡាកររដូវក្ដៅនេះ៕