មិនមើលនឹងភ្នែក នាយចឺម ជួយជាថវិកា ក្រោយអ្នករាំ ស្នា គ្រោះថ្នាក់ឡានបុក ដាច់ដៃមួយចំហៀង

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះមានរឿងរន្ធត់យ៉ាងខ្លាំង ក្រោយអ្នករាំដ៏មានសមត្ថភាព ស្នា បានជួបគ្រោះថ្នាក់ចរាចរណ៍ឡានបុកពីក្រោយ រហួតដល់ដាច់ដាច់មួយចំហៀងយ៉ាងគួរឲ្យអាណិត។ដំណឹងមួយនេះបានធ្វើឲ្យតារាល្បីៗជាច្រើនដួង ដែលធ្លាប់យកលោកទៅរាំនោះ បានធ្វើការបង្ហាញអារម្មណ៍សោកស្តាយ និងអាណិតយ៉ាងខ្លាំង ដោយក្នុងនោះតារាមួយចំនួនបាននាំគ្នាយកថវិកាផ្ទាល់ខ្លួនទៅជួយដល់លោក​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងខ្វះខាត។ជាក់ស្តែងនៅក្នុងនោះក៏មាន តារាចម្រៀងនាយចឺម បានធ្វើទៅសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្តង ដែលបានពាំនាំនូវថវិកាផ្ទាល់ខ្លួន ២០០ដុល្លារ ជួយដល់លោក ទាំងទឹកមុខក្រៀមក្រំ និងអាណិតដល់លោកយ៉ាងខ្លាំងតែម្តង។ជាមួយនឹងទង្វើដ៏ល្អមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសរសើរដល់លោក ដែលមានទឹកចិត្តដ៏ល្អបែបនេះ នៅក្នុងការជួយអ្នករាំមួយរូបនេះ ដែលពិបាកខ្លាំងគ្មានប្រាកព្យាបាលរបួស រីឯដៃមួយចំហៀងក៏ត្រូវដាច់ផងនោះ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
តារាចម្រៀងនាយចឺម
តារាចម្រៀងនាយចឺម
អ្នករាំស្នា
អ្នករាំស្នា ដែលឡានបុកដាច់ដៃ
ឡានបុកម៉ូតូ ស្នា អ្នករាំ
អ្នករាំស្នា កំពុងសម្រាកព្យាបាល
អ្នករាំស្នា កំពុងសម្រាកព្យាបាល
នាយចឺម ទៅសួរសុខទុកអ្នករាំស្នា ដល់ពេទ្យ