ស៊ុត៤គ្រាប់កាលពីយប់មិញជួយអោយ Ronaldo បង្កើតកំណត់ត្រាថ្មី

  • ពុធ ១១ កញ្ញា, ២០១៩ ១៤:០៥
ព័រទុយហ្គាល់៖ ពេលនេះកីឡាករ Cristiano Ronaldo បានរកគ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិអោយជម្រើសជាតិបានចំនួន ៩៣ គ្រាប់ និងការស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុង១ប្រកួត (hat-trick) ចំនួនបាន៨លើក ច្រើនជាងកីឡាករដែលលេងនៅអ៊ឺរ៉ុបក៏ដូចជាកីឡាករជម្រើស ជាតិព័រទុយហ្កាល់ទាំងអស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
Cristiano Ronaldo
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះគឺជាកីឡាករបាល់ទាត់ដែលមនុស្សជាច្រើនទូទាំង ពិភពលោកទទួលស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស់គាត់ ហើយអ្នកគាំទ្រជាច្រើនជឿជាក់ថាគាត់គឺជាកីឡាករឆ្នើមមួយរូបដែលតែងតែបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនសឹងតែគ្រប់ពេល។ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus រូបនេះបានជួយជម្រើសជាតិព័រទុយហ្គាល់ឈ្នះពានរង្វាន់ធំៗ ចំនួន ២ គឺពានរង្វាន់យូរ៉ូក្នុងឆ្នាំ ២០១៦ និងពានរង្វាន់ UEFA Nations League ឆ្នាំ ២០១៩ ។
Cristiano Ronaldo
លើសពីនេះទៅទៀត Ronaldo ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅព័រទុយហ្គាល់ ហើយធ្លាប់បានធ្វើជាប្រធានក្រុមច្រើនជាងកីឡាករដទៃទៀតក្នុងក្រុមជម្រើសជាតិ៕ប្រភព៖ givemesports