អីយ៉ាស Kubo លេងដែរ!! បើកឆាកប្រកួតដំបូង ជប៉ុន លត់ម្ចាស់ផ្ទះ មីយ៉ាន់ម៉ា យក ៣ពិន្ទុ (មានវីដេអូ)

  • ពុធ ១១ កញ្ញា, ២០១៩ ១៤:០១
អាស៊ី៖ ការប្រកួតទីមួយក្នុងវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ពូល F ក្រុមសាំម៉ូរៃខៀវជប៉ុន បានផ្ដួលក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងលទ្ធផល 0-២ ក្រសោបយក ៣ពិន្ទុ។
ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Thuwana ក្នុងទីក្រុងយ៉ាងហ្គូន ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលទស្សនាសរុបចំនួន ២៥,៥០០នាក់។២គ្រាប់របស់ជប៉ុនរកបានដោយកីឡាករ Shoya Nakajima និង Takumi Minamino ក្នុងម្នាក់មួយគ្រាប់។ ជាមួយគ្នានេះខ្សែប្រយុទ្ធដែលកំពុងទទួលបានការចាប់អារម្មណ៍របស់ក្រុមជម្រើសជាតិជប៉ុន Kubo ក៏ត្រូវបានផ្លាស់ប្ដូរចូលលេងនៅនាទី ៨១ ផងដែរ។
មួយប្រកួតទៀតក្នុងពូល F ក្រុមជម្រើសជាតិម៉ុងហ្គោលី បានប្រកួតចាញ់ក្រុមជម្រើសជាតិតាជីគីស្ថាន ដោយលទ្ធផល 0-១៕សូមទស្សនាវីដេអូ Highlight រវាង មីយ៉ាន់ម៉ា និង ជប៉ុន នៅខាងក្រោម៖