ស្តែងណាស់ នារីច្នៃម៉ូតម្នាក់ លោតសម្លាប់ខ្លួនពីជាន់ទី១២ (មានវីដេអូ)

ប្រេស៊ីល៖ ថ្មីៗនេះ ព្រោះតែជំងឺបាក់ទឹកចិត្ត បានធ្វើឲ្យនារីច្នៃម៉ូតម្នាក់ សម្រេចចិត្តសម្លាប់ខ្លួនដោយលោតពីជាន់ទី១២។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Belém ប្រទេសប្រស៊ីល។ប្រភពបានឲ្យដឹងថា នារីម្នាក់ឈ្មោះ Martinelli អាយុ២៩ឆ្នាំ មានអាជីពជាអ្នកថ្នៃម៉ូតសម្លៀកបំពាក់ដ៏ល្បីមួយរូប។ នាងមានជំងឺបាក់ទឹកចិត្តយូរណាស់មកហើយ ដែលត្រូវព្យាបាលយ៉ាងយកចិត្តទុកដាក់ពីខាងគ្រូពេទ្យ។ ច្រើនខែកន្លងទៅនេះ នាងក៏ធ្លាប់បានបង្ហោះសារមួយទៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់នាង នៃការប៉ងសម្លាប់ខ្លួនផងដែរ។
នាងMartinelli កាលនៅរស់
នាង Martinelli កាលនៅរស់
យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា នាង Martinelli កំពុងអង្គុយស្រាតមួយកំណាត់ក្រោមនៅលើដំបូលអគារជាន់ទី១២ បម្រុងនឹងលោតសម្លាប់ខ្លួន។ ចំណែកក្រុមជួយសង្គ្រោះនិងសមាជិកគ្រួសាររបស់នាងដែលនៅជិតនោះ បានព្យាយាមលួងលោមហាមឃាត់នាងមិនឲ្យលោត។ នៅពេលដែលនាងឃើញបុរសដែលជាអ្នកជួយសង្គ្រោះឡើងសំដៅមករកនាង នាងក៏ស្ទុះហក់ចុះពីលើអគារស្លាប់បាត់ទៅ។
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ជុំវិញនៃការស្លាប់របស់នាង Martinelli គឺមូលហេតុដោយសារតែមនុស្សមួយចំនួនដែលស្គាល់នាង បាននិយាយអំពីជំងឺបាក់ទឹកចិត្តរបស់នាងទៅប្រាប់មនុស្សជាច្រើនផ្សេងទៀត។ នេះជាហេតុដែលធ្វើឲ្យនាងមានការអៀនខ្មាស និងប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់នាង ឈានដល់ការបញ្ចប់ជីវិតខ្លួនឯងបែបនេះ៕ សូមទស្សនារូបភាពបន្ថែមនិងវីដេអូខាងក្រោម៖
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
WARNING: Graphic Video