ទុក្ខជាន់ទុក្ខ! បងប្រុស ឈុំ វត្តី ទើបតែស្លាប់បាន៤ថ្ងៃ ពេលនេះលោកយាយនាង ឈឺចូលមន្ទីរពេទ្យទៀត

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញាឈុំ វត្តី ​កំពុងតែមានទុក្ខជាទម្ងន់ ដែលកាលពីប៉ុន្មានថ្ងៃមុននេះ បងប្រុសជីដូនមួយជាទីស្រលាញ់ បានទទួលមរណភាពទាំងវ័យក្មេងយ៉ាងឆាប់រហ័ស ធ្វើឲ្យនាងដែលជាសាច់ញាតិពិតជារន្ធត់នៅក្នុងចិត្តយ៉ាំងខ្លាំង។ពិធីបុណ្យសពរបស់បងប្រុសនាងបានធ្វើឡើងទើបតែចប់ប៉ុន្មានថ្ងៃប៉ុណ្ណោះ មិនទាន់ឈានដល់បុណ្យ៧ថ្ងៃនោះទេ ក៏ប៉ុន្តែពេលនេះនាងបែរជាមានទុក្ខបន្ថែមទៀត ខណៈពេលដែលមុននេះបន្តិច លោកយាយរបស់នាង បានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ។ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យតារាស្រីរូបនេះពិតជាពិបាកទទួលយក និងសោកស្តាយយ៉ាងខ្លាំង ព្រោះមានបញ្ហាផ្ទួនៗក្នុងពេលតែមួយបែបនេះ។ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមសោកស្តាយ និងផ្តល់កម្លាំងចិត្តជូននាង នៅពេលដែលមានបញ្ហាបែបនេះ ទាំងដែលការងារផ្ទាល់ខ្លួនក៏មានភាពមមាញឹកខ្លាំងផងនោះ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
ឈុំ វត្តី
ឈុំ វត្តី
ឈុំ វត្តី
បងប្រុសឈុំ វត្តី ស្លាប់
បងប្រុសឈុំ វត្តី ស្លាប់
លោកយាយ ឈុំ វត្តី