តិចនិកថ្មី ស្រីៗកាម៉ាប់ណាខ្ជិលហាត់ប្រាណ អាចគិតដល់រឿងនេះបានពេលកំពុងរត់!

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះតារាសម្តែងស្រីស្រស់ស្អាត Han Ye Seul ដែលបច្ចុប្បន្ននេះ នាងក៏ជាYoutuber មួយរូប បានបង្ហោះនូវវីដេអូមួយនៅលើគណនីYoutuber បង្ហាញពីសកម្មភាពរបស់នាងកំពុងតែហាត់ប្រាណ ហើយក្នុងនោះផងដែរ នាងក៏បានចែករំលែកនូវតិចនិកហាត់ប្រាណល្អៗមួយចំនួន ដល់ប្រិយមិត្តគាំទ្ររបស់នាងផងដែរ។ជាការពិតណាស់ ក្នុងនោះ Han Ye Seul បានលើកឡើងថា នាងគឺជាមនុស្សដែលសកម្មម្នាក់ នាងចូលចិត្តបញ្ចេញញើស ពីព្រោះវាជួយធ្វើឲ្យនាងកាត់បន្ថយភាពតានតឹងបានច្រើន។ នាងក៏បានចែករំលែកអំពីការហាត់ប្រាណខ្លះៗថា យើងគួរតែសម្រាកខ្លួនខ្លះ បន្ទាប់ពីយើងហាត់ខ្លាំង ហត់ដល់កម្រិតខ្លាំងពេក ពីព្រោះវានឹងអាចធ្វើឲ្យយើងស្អប់ការហាត់ប្រាណបាន។
តារាសម្តែងស្រី Han Ye Seul
បន្ទាប់ពីនេះ នាងក៏បានចែករំលែកនូវគន្លឹះទីពីរថា ៖មិនតែប៉ុណ្ណោះ នាងក៏បានប្រាប់ពីតិចនិកជម្រុញទឹកចិត្ត ដល់មិត្តនារីៗមួយចំនួន ដែលខ្ជិលហាត់ប្រាណ ឬអ្នកដែលគ្មានភាពអត់ធ្មត់ក្នុងការហាត់ប្រាណដោយថា៖
តារាសម្តែងស្រី Han Ye Seul
ហើយចុងក្រោយ Han Ye Seul ក៏បានទម្លាយពីវិធីពិសេសចុងក្រោយបង្អស់ថា ៖
តារាសម្តែងស្រី Han Ye Seul
តួយ៉ាង តាមរយៈការលើកឡើងរបស់តារាសម្តែងស្រី Han Ye Seul ខាងលើនេះ សុទ្ធសឹងតែជាតិចនិកថ្មីពិសេសល្អៗ ដែលជួយលើកទឹកចិត្តដល់អ្នកដែលខ្ជិលប្រាណ ឲ្យមានកម្លាំងចិត្តឡើងវិញ ហើយប្រិយមិត្តក៏គួរតែសាកល្បងវិធីមួយនេះក៏ល្អដែរ៕
តារាសម្តែងស្រី Han Ye Seul