កៀកដល់ថ្ងៃរៀបការមែនទែនហើយ Bitoey បង្ហាញរូបPre-wedding យ៉ាងផ្អែមល្ហែមជាមួយអនាគតស្វាមី!

ថៃ៖ ជិតក្លាយជាកូនក្រមុំមួយរូបទៀតហើយ សម្រាប់តារាចម្រៀងស្រីស៊ិចស៊ីBitoey ដែលនឹងត្រូវរោងការជាមួយគូស្នេហ៍គឺលោកDj Man នៅថ្ងៃទី០៥ ខែតុលាខាងមុននេះ ក្រោយពីពួកគេទាំងពីរស្រលាញ់គ្នារយៈពេលជាង៧ឆ្នាំកន្លងមក។ ជាក់ស្តែងកាន់តែកៀកដល់ថ្ងៃពិសេសBitoey បានលួចបញ្ចេញរូបថតPre-wedding របស់ខ្លួននិងអនាគតស្វាមីប៉ុន្មានសន្លឹក នៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។ ទៀតសោតរូបទាំងនោះស្រស់ស្អាត ស៊ិចស៊ី និងមានភាពផ្អែមល្ហែមខ្លាំង។ដោយឡែកគ្រាន់តែបានឃើញរូបទាំងនោះភ្លាម ហ្វេនៗនាំគ្នាចូលទៅComment សរសើរគ្រប់គ្នា។​ ជាពិសេសហ្វេនៗថែមទាំងចង់ឲ្យដល់រៀបការឆាប់ៗ ព្រោះនេះគ្រាន់តែជារូប Pre-weddingសោះស្រស់ស្អាតប៉ុណ្ណឹងទោហើយ ចុះទម្រាំថ្ងៃរៀបការទៀតមិនដឹងជាស្អាតយ៉ាងណានោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖​
Bitoey
Bitoey
Bitoey និងអនាគតស្វាមី
Bitoey និងអនាគតស្វាមី
Bitoey និងអនាគតស្វាមី
Bitoey និងអនាគតស្វាមី
Bitoey និងអនាគតស្វាមី