កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៣.៨លាននាក់ រយៈពេល៧ខែ ឆ្នាំ២០១៩

  • ពុធ ១១ កញ្ញា, ២០១៩ ១៥:២៥
(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,៨៤០,៨៩៥នាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ។ក្នុងចំណោមទេសចរអន្តរជាតិទាំងនោះ មានមកតាមអាកាស ២,៧៣៥,០៤២នាក់ កើនឡើង ១៨.៣% តាមផ្លូវគោក ១,០១៥,៣៦៥នាក់ ថយចុះ ៣.៩% និងតាមផ្លូវទឹក ៩០,៤៨៨នាក់ កើនឡើង ៥.២%។អំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង១០មកកម្ពុជា រួមមាន៖* ចិន ១,៥០០,៦៨៤នាក់ កើនឡើង ៣៧%* វៀតណាម ៤៧៨,៤០១នាក់ កើនឡើង ៤.៦%* ឡាវ ២១៩,៦៨៧នាក់ ថយចុះ ១.៩%* ថៃ ១៩៩,០១០នាក់ កើនឡើង ៧.៨%* កូរ៉េ ១៥៥,៩១៩នាក់ ថយចុះ ១៨.៧%* អាមេរិក ១៥២,៤៩៩នាក់ កើនឡើង ០.៨%* ជប៉ុន ១១៣,១៥៩នាក់ កើនឡើង ២.៦%* ម៉ាឡេស៊ី ១០៥,៦៥៤នាក់ កើនឡើង ៦.៦%* អង់គ្លេស ១០០,២៣៨នាក់ កើនឡើង ២.៩%* បារាំង ១០០,១៧៦នាក់ កើនឡើង ២.១%។រយៈពេលដូចគ្នានេះផងដែរ ក៏មានទេសចរកម្ពុជាចេញទៅក្រៅប្រទេសចំនួន ១,១៧១,៤៤៦នាក់ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០១៩ មានចំនួន ៥០២,៤២១នាក់ កើនឡើង ១០.៧% ធៀបនឹងខែកក្កដា ឆ្នាំ២០១៨៕