ក្រុមអ្នកលេងម៉ិចស៊ិក ចាប់ជនចាប់រំលោភ ឱ្យឆ្កែខាំស៊ីប្រដាប់ភេទយ៉ាងព្រៃផ្សៃ

WARNING: Graphic Contentម៉ិកស៊ិក៖ ក្រុមសង្គមងងឹតជាអ្នកលេងបងតូចបងធំមួយក្រុម បានធ្វើការដាក់ទោសលើបុរសម្នាក់ត្រូវគេអះអាងថាជាជនចាប់រំលោភ ដោយការចងដៃចងជើង ដើម្បីឱ្យឆ្កែខាំស៊ីប្រដាប់ភេទ ដែលជាសកម្មភាពដ៏សាហាវព្រៃផ្សៃជាទីបំផុត។យោងតាមប្រភពសារព័ត៌មាន Daily Mail បានរាយការណ៍ថា បុរសម្នាក់ដែលជាជនចាប់រំលោភមានវ័យខ្ទង់៣០ឆ្នាំ ត្រូវបានបុរស ៥នាក់ ចាប់ធ្វើទារុណកម្មដោយឱ្យឆ្កែខាំស៊ីប្រដាប់ភេទរបស់គេចោលតែម្តង។ ប្រភពដដែលបានឱ្យដឹងថា ហេតុការណ៍ដ៏ព្រៃផ្សៃនេះបានកើតឡើង កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងម៉ិកស៊ិក នៃប្រទេសម៉ិកស៊ីកូ។ព័ត៌មាននេះបាននិងកំពុងតែល្បីពាសពេញអ៊ីនធើណេត ដោយអ្នកខ្លះបានបញ្ចេញមតិថា មូលហេតុដែលប្រជាជនដាក់ទោសដោយខ្លួនឯងបែបនេះ គឺដោយសារពួកគេអស់ជំនឿចិត្តលើប៉ូលិសម៉ិកស៊ិក។  អ្នកខ្លះទៀតក៏បាននិយាយថា ការធ្វើបែបនេះគឺមិនល្អនោះទេ ព្រោះវាជាអំពើខុសច្បាប់ ខុសត្រូវអី គួរដោះស្រាយតាមផ្លូវច្បាប់៕
ទិដ្ឋភាពដ៏សាហាវព្រៃផ្សៃ
ទិដ្ឋភាពដ៏សាហាវព្រៃផ្សៃ