ស៊ីសាច់ហុតឈាមគូនេះ!! ថៃ បំបាក់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី មួយចាស់ដៃ (មានវីដេអូ)

  • ពុធ ១១ កញ្ញា, ២០១៩ ១៦:២០
អាស៊ី៖ ការប្រកួតក្នុងវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ពូល G កាលពីម្សិលមិញ ក្រុមជម្រើសជាតិបាល់ទាត់ថៃ បានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងលទ្ធផល ០ទល់នឹង៣។
ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Karno ក្នុងរដ្ឋធានីហ្សាកាតា ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាសរុប ១១ ៦១៩ នាក់។៣គ្រាប់របស់ថៃរកបានដោយខ្សែប្រយុទ្ធពាក់អាវលេខ៧ Suparchok Sarachat ២គ្រាប់ និង១គ្រាប់ទៀតតាមរយៈបាល់ពិន័យ ១១ម៉ែត្រដែលសម្រេចទីដោយខ្សែការពារឆ្វេង Theerathon Bunmathan។
ចំណែកឯមួយគូទៀតក្នុងពូល G ដែលនោះគឺម៉ាឡេស៊ី បានបរាជ័យក្រោមថ្វីជើង អារ៉ាប់រួមក្នុងផ្ទះខ្លួនឯង ដោយលទ្ធផល ១ទល់នឹង២។គួរឲ្យដឹងដែរថា សម្រាប់ជំនួបរវាងឥណ្ឌូនេស៊ី និងថៃមានការយាមកាម និងការពារសុវត្ថិភាពតឹងរឹងមែនទែន រហូតមានការដាក់ពង្រាយរថពាសដែក ក្រោយពីការប៉ះទង្គិចគ្នាខ្លាំងពីសំណាក់អ្នកគាំទ្រអំឡុងការប្រកួតរវាងឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី នៅថ្ងៃទី០៥ ខែកញ្ញា៕
សូមទស្សនាវីដេអូ Highlight រវាងការប្រកួត ឥណ្ឌូនស៊ី និងថៃ នៅខាងក្រោម៖