ម្នាក់នេះឡើងកូដណាស់!! Felix បកស្រាយមូលហេតុ ដែលដាក់ អ៊ុក សុវណ្ណ លេងជាខ្សែការពារកណ្ដាល

  • ពុធ ១១ កញ្ញា, ២០១៩ ១៦:៤៦
ភ្នំពេញ៖ មានអ្នកគាំទ្រភាគច្រើនងឿងឆ្ងល់ជុំវិញលោក Felix ដាក់កីឡាករ អ៊ុក សុវណ្ណ ឲ្យលេងជាតួនាទីជាខ្សែការពារកណ្ដាលក្នុងក្រុមជម្រើសជាតិ ខណៈកីឡាកររូបនេះតែងតែលេងក្នុងតំណែងជាខ្សែការពារស្ដាំឲ្យក្លិបវិសាខា។
កីឡាករ អ៊ុក សុវណ្ណ
ឆ្លើយនឹងសំណួរអ្នកកាសែតថាហេតុអ្វីបានជាដាក់ សុវណ្ណ ឲ្យលេងជាខ្សែការពារកណ្ដាល គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix បានពន្យល់ថា៖
លោក Felix
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្តទៀតថា៖ សុវណ្ណ គឺជាអតីតថ្នាលយុវជនដែលក្រោមការបណ្ដុះបណ្ដាលរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។ បច្ចុប្បន្នខ្សែការពាររូបនេះកំពុងតែប្រកបអាជីពជាមួយក្លិបបាល់ទាត់វិសាខា និងតែងតែបង្ហាញខ្លួនក្នុងជម្រើស ១១នាក់។២ប្រកួតចុងក្រោយឲ្យឈុតធំក្នុងវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ World Cup គេបានចាប់ដៃគូជាមួយសិស្សច្បង សឿយ វិសាល ក្នុងតំណែងជម្រើសដំបូងតំបន់ការពារកណ្ដាល និងទទួលបានការកោតសរសើរពីអ្នកគាំទ្រជាច្រើនចំពោះទម្រង់លេងរបស់គេ។
កីឡាករ អ៊ុក សុវណ្ណ (លេខ១៣)
គួរបញ្ជាក់ផងដែរថា នៅក្នុងក្រុមជម្រើសជាតិ អ៊ុក សុវណ្ណ ឧស្សាហ៍ត្រូវបានលោក Felix ដាក់ឲ្យលេងនៅក្នុងជម្រើសដំបូងមិនថាក្នុងឈុតយុវជន U22 និងឈុតធំនោះទេ៕
កីឡាករ អ៊ុក សុវណ្ណ