វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយសុខភាពស្បែកឲ្យ ស ភ្លឺរលោង!

ដូច​គ្នា​យើង​​ធ្លាប់​ដឹង​ហើយ វីតាមីន C ជា​ប្រភេទ​វីតាមីនល្អ​ខ្លាំងចំពោះ​សុខភាព ស្ទើរ​តែ​គ្រប់​មុខ​ងារ​ក្នុង​រាងកាយ។ ប៉ុន្តែ​គ្នា​យើង​តិច​តួច​ណាស់ ដឹង​ពី​អត្ថប្រយោជន៍​ច្រើន​ទៀត​ពីវី​តាមីន​នេះ ពិសេស​ចំពោះ​សុខភាព​ស្បែក​យើង​តែ​ម្តង។ វីតាមីន​ C ត្រូវ​គេ​ជឿ​​ថា អាច​ជួយ​ស្បែក​ ភ្លឺ​ស រលោង ការ​ពារ​ភាពចាស់យ៉ាង​មាន​ប្រសិទ្ធភាព។ អត្ថបទ “Hello គ្រូពេទ្យ” មួយនេះ នឹង​ប្រាប់​ពី​ទំនាក់​ទំនង​រវាងវីតាមីន C និង​សុខភាព​ស្បែក​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។១- ការ​ពិត​ពី​វីតាមីន Cវីតាមីន C អាច​ជួយ​ថែរក្សា​សម្រស់ និង​បង្កើន​ចរន្ត​ឈាម​បាន ជួយបំផ្លាញ​អុក​ស៊ី​ហ្សែន​សកម្ម និង​ការពារ​ស្បែក​ពី​ភាព​ចាស់ ជួយ​បំបាត់អុតស្នាម​ខ្មៅ និង​ពណ៌​ត្នោត​នៅ​លើ​ស្បែក និង​​ជួយ​អង់​ស៊ីម Tyrosinase ដើម្បី​កាត់​បន្ថយ ​ការ​ផលិត​ជាតិមេឡានីន ដូច​ជា​ការ​ពារ កុំ​ឲ្យ​​បង្កើត និង​ភាព​មិន​ច្បាស់​នៃ​សារធាតុ​មេឡានីនទៀតផង។វីតាមីន​ C មាន​នាទី​ជួយ​ស្បែក​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់ និង​កាន់​តែ​ខ្មៅ។ ក្រៅ​ពី​នេះ ​ក៏អាច​​ជួយ​បង្កើន​បរិមាណ​ជាតិ​ស្ករ Glutathione និង​វីតាមីន​ E នៅ​ក្នុង​ខ្លួន​ផង​ដែរ ដែល​សារ​ធាតុ​ទាំង​ពីរ​នេះ​ ត្រូវ​​គេ​ស្គាល់​ថា​ ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម។ Glutathione អាច​ជួយ​ឲ្យ​ស្បែក​ផលិតសារធាតុ Pheomelanin ជំនួសសារធាតុ Eumelanin ហើយ​ជា​លទ្ធផល​ ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​ភ្លឺ​ថ្លា​ជាង​មុន។វីតាមីន C ក៏​​ជួយ​ព្យាបាល​ស្នាម​ពី​របួស​បាន ឬ​ជួយ​ស្បែក​ឲ្យ​លូត​លាស់​មក​វិញ​បន្ទាប់​ពី​កើត​មុន មើល​ទៅ​ក្មេង​ជាង​វ័យ ទន់ និង​តឹង​ណែន​។ វា​ក៏​មាន​នាទី​ ​បង្កើន​ការ​បញ្ចេញ​ខ្លាញ់​​ធ្វើ​ឲ្យ​មុន​លើ​មុខ​ មាន​ទំហំ​តូច​ជាង​មុន។កង្វះ​វីតាមីន​ C ​អាច​ធ្វើ​ឲ្យ​យើងងាយ​មាន​បញ្ហា​ស្បែក ឧទាហរណ៏​ ដូច​ជា ​កើត​មាន​ស្នាម​ជ្រួញ​លើ​មុខ ឡើង​មុន ស្បែក​ងាយ​ជាំ មាន​ការ​ហូរ​ឈាម និងធ្វើ​ឲ្យ​ស្លាក​ស្នាម​របួស​មិន​ងាយ​ជា។២- វីតាមីន C អាច​ធ្វើ​ឲ្យ​ស្បែក​សគ្នា​យើង​​ត្រូវ​យល់​ដឹង​ពីជាមុន ពី​ស្ថាន​ភាព​​ស្បែក​ និង​កម្មផាព​របស់​វីតាមីន C។ រចនាសម្ព័ន​ស្បែក​ មាន​បី​ស្រទាប់ ​គឺ​ស្រទាប់​លើ  ស្រទាប់​កណ្តាល  និង​ស្រទាប់​ខាង​ក្នុង ខណៈ Dermis ដែល​​ជា​ស្រទាប់​ក្រៅ​បង្អស់​នៃ​ស្បែក ​មាន​បួន​ស្រទាប់​សំខាន់​ៗ បើ​គិត​ពី​ស្រទាប់​លើ​គេ​បង្អស់​ មាន​ស្រទាប់ Horn cell layer, Granule layer, Spine layer និង Bottom layer ហើយស្រទាប់​ក្រោម​គេ  (Bottom layer) ជា​ស្រទាប់​ ​ផលិត​ជាតិ​មេឡានីន​ ​បណ្តាល​ឲ្យ​មានកើត​​រង្វង់​ខ្មៅ​លើ​ស្បែក។ វីតាមីន​ C ​មាន​នាទី​ក្ការពារ​ការ​កកើត និង​លេច​ឡើង​របស់​ជាតិ​មេឡានីន។ វីតាមីន C ​ចាំបាច់​ត្រូវជ្រាប​​ទៅ​ដល់​ភ្នាស​ក្រោម​បង្អស់​នៃស្បែក (Epithelium)​ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព។៣- វិធី​សាស្ត្របញ្ចូលវីតាមីនសេតាមស្បែក– ​លាប​វីតាមីន C ​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក៖ គ្នា​យើង ​គួរ​តែ​ជ្រើស​រើស​យក​ផលិតផល​ណា​ ​មាន​ផ្ទុក​នូវ​ពពួក​វីតាមីន​ C មាន​កំហាប់​ខ្ពស់​ជាមួយ​នឹង​កម្រិត pH មធ្យម ​ពី​ព្រោះកម្រិត pH ខ្ពស់​ពេក​ អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក​ស្បែក​បាន។ ឯ​គុណ​វិបត្តិញ វីតាមីន​ C មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​បានល្អ​ទេ។– វីតាមីន C ទទួល​បាន​​ពី​អាហារ៖ ជា​ទូទៅ​វីតាមីន​ C អាច​ឃើញ​មាន​នៅ​ក្នុង​ផ្លែ​ឈើ បន្លែ ហើយ​ក៏​​ជា​វិធី​ដែល ​ត្រូវគេ​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ និង​មាន​សុវត្ថិភាព ដើម្បី​ស្បែក​ទទួល​បាន​សារធាតុ​សំខាន់​មួយនេះ។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ផល គ្នា​យើងត្រូវញ៉ាំ​អាហារ មាន​ផ្ទុក​វីតាមីន C ជា​ប្រចាំ និង​រយៈ​ពេល​យូរ។– ​ចាក់​វីតាមីន​ C ដោយ​ផ្ទាល់ចូល​ទៅ​ក្នុង​ស្បែក៖ វិធី​នេះ​ មាន​គ្រោះ​ថ្នាក់​ខ្លាំង​ ដោយ​សារ​វា​ងាយ​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម។ បើ​គ្នា​យើង ​មាន​ប្រតិកម្ម ឬពុល​ ដោយ​ពពួក​វីតាមីន​នោះ ​នឹង​បង្ក​ក្តី​បារម្ភ​ខ្លាំង ព្រោះ​ការ​ពុល​ពពួក​ជាតិ​វីតាមីន មាន​គ្រោះ​ថ្នាក់​ជាង​ការ​ពុល​សារជាតិ​ផ្សេងៗទៅ​ទៀត។– ផឹក​វីតាមីន​ C៖ ដោយ​សារ​ការ​ប្រើប្រាស់​វីតាមីន​ C ​ធ្វើ​ឲ្យ​ងាយ​​មាន​អន្តរ​កម្ម​​នឹង​ថ្នាំ​ផ្សេង​ៗ​ទៀត ដែល​មិន​មែនសម្រាប់​ព្យាបាលជំងឺស្បែក​ ហេតុនេះ ការ​ផឹកវីតាមីន C ​ជា​វិធី​ដែល​ងាយ​ស្រួល និង​មាន​ប្រសិទ្ធភាពមួយ។ទោះ​​យ៉ាង គ្នា​យើង​មិន​គួរ​ប្រើ​វីតាមីន​ C ​ច្រើន​ពេក​ទេ​ ដោយ​សារអាច​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់សុខភាព​យើង ដូច្នេះ​ត្រូវ​ប្រើ​ប្រាស់​វីតាមីន​ C ក្នុង​កម្រិត​រាង​កាយ​យើង អាច​ទទួល​បាន និង​មាន​​ប្រសិទ្ធភាព​ខ្ពស់។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet