អ្នកជំនាញព្រមានថា៖ បច្ចេកវិទ្យា AI ដោយស្វ័យប្រវត្តិ នឹងជំនួសការងារមនុស្សជាង ៤០% នាពេលខាងមុខ

បរទេស៖ អ្នកជំនាញ និងអ្នកវិនិយោគទុនកំពូលៗជាច្រើនបានព្យាករណ៍ថា បច្ចេកវិទ្យា AI ដោយស្វ័យប្រវត្តិ នឹងមានការជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យការងារនាពេលខាងមុខនេះ។យោងតាមកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានបរទេសមួយ លោក Kai Fu Lee ដែលជាអ្នកជំនាញឯកទេសខាងបច្ចេកវិទ្យា AI បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចេកវិទ្យា AI ដោយស្វ័យប្រវត្តិ នឹងជំនួសការងារមនុស្សជាង ​៤០% នាពេលអនាគត។
លោក Kai Fu Lee
លោកបន្ថែមទៀតថា ទាំងការងារប្រើប្រាស់ខួរក្បាល និងការងារប្រើប្រាស់កម្លាំង សុទ្ធសឹងតែរងផលប៉ះពាល់ទាំងអស់ ហើយជាពិសេសនោះគឺការងារបើកបរតែម្តង។«ការងារបើកបរ រួមមាន អ្នកបើកតាក់ស៊ី អ្នកបើកបរឡានដឹកទំនិញ អ្នកដឹកជញ្ជូន និយាយរួមគឺការងារបើកបរនោះ នឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងរយៈពេល ១៥ ទៅ ២៥ឆ្នាំខាងមុខទៀត។»
រូបតំណាង
«ម្យ៉ាងវិញទៀត ចំពោះការងារណាដែលពុំសូវមានភាពស្មុគស្មាញខ្លាំង ដូចជា ការងារចុងភៅ អ្នករត់តុ ការងារផ្តល់សេវាកម្ម នឹងត្រូវជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា AI ដោយស្វ័យប្រវត្តិ» 
រូបតំណាង
គូសបញ្ជាក់ផងដែរថា លោក Lee មិនមែនជាមនុស្សតែម្នាក់គត់ដែលបាននិយាយចំពោះបញ្ហាមួយនេះនោះទេ។ ជាក់ស្តែងក៏មានមនុស្សកំពូលៗជាច្រើនហូរហែ បានជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យា AI ដោយស្វ័យប្រវត្តិ នឹងផ្លាស់ប្តូរវិស័យការងារនាពេលអនាគតខ្លាំងផងដែរ។ប៉ុន្តែ ពួកគេភាគច្រើនក៏ជឿជាក់ថា នៅពេលដែលការងារមួយចំនួនរងផលប៉ះពាល់ខ្លាំងនោះ មនុស្សយើងនឹងស្វែងរកឱកាសការងារថ្មីមួយទៀត ដើម្បីធ្វើការងារជាមួយមនុស្សយន្ត AI ដោយស្វ័យប្រវត្តិទាំងនោះ។ដោយឡែក លោក Elon Musk ដែលជានាយក​ប្រតិបត្តិ SpaceX ក៏បានព្រមាននិងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI ដោយស្វ័យប្រវត្តិ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍ទាំងមូល ជាពិសេសចំពោះបុគ្គលិកដែលមានប្រាក់ចំណូលទាប។
រូបតំណាង
យ៉ាងណាមិញ អ្នកជំនាញឯកទេសជាច្រើន រួមមានលោក Lee បានជឿជាក់ថា វាគឺជារឿងធម្មតាទៅហើយសម្រាប់ការអភិវឌ្ឍន៍ រុករកអ្វីថ្មីៗនោះ។ ជាក់ស្តែងប្រៀបដូចជាការរុករក និងបង្កើតអគ្គិសនីអីចឹង ហើយវាក៏បាននិងកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងចំពោះមនុស្សជាតិយើងទាំងមូលផងដែរ។ ប៉ុន្តែសម្រាប់បច្ចេកវិទ្យា AI ដោយស្វ័យប្រវត្តិនោះ នឹងជះឥទ្ធិពលចំពោះយើងយ៉ាងខ្លាំង លឿនជាងការរុករកពីមុនៗទៀត៕
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង