ក្ដៅពេក! Wilfried Zaha បណ្តេញភ្នាក់ងាររបស់ខ្លួនចេញក្រោមមូលហេតុ...

  • សុក្រ ១៣ កញ្ញា, ២០១៩ ១៥:៥៣
អង់គ្លេស៖ កីឡាករ Wilfried Zaha បានបណ្តេញភ្នាក់ងាររបស់ខ្លួនចេញក្រោយមិនបានចាកចេញពី Crystal Palace។ Zaha បានបណ្តេញភ្នាក់ងាររបស់គាត់ឈ្មោះ Will Salterhouse បន្ទាប់ពីការខកខានមិនបានចាកចេញពី Crystal Palace ដែលគោលបំណងចង់ផ្ទេរទៅកាន់ Arsenal កាលពីរដូវក្តៅ។
កីឡាករWilfried Zaha និង ភ្នាកងាររបស់គាត់
នេះបើយោងតាមកាសែត The Story Times ដែលចេញនៅថ្ងៃព្រហស្បតិ៍បានអះអាងថា Zaha បានជូនដំណឹងដល់លោក Salterhouse ថាគាត់លែងចង់បានរូបគេជាតំណាងរបស់គាត់ទៀតហើយ។Zaha ធ្លាប់មានទំនាក់ទំនងថានឹងផ្ទេរចេញពី Crystal Palace នៅរដូវក្តៅនេះដោយអាចទៅចូលរួមជាមួយ Arsenal ឬក៏ Everton ។ទោះបីជាមានការស្នើសុំជាសាធារណៈក្នុងការចាកចេញពីក្លិបក៏ដោយ ប៉ុន្តែក្លិបនៅតែរក្សា Zaha អោយនៅទឹកដី Selhurst Park ដដែលបន្ទាប់ពីទីផ្សារដោះដូរកីឡាករបានបិទដោយត្រូវបន្តស្នាក់នៅជាមួយក្រុមលោក Roy Hodgson ។កាសែត The Times បាននិយាយថាមូលហេតុចម្បងមួយនៃការខកខានក្នុងការចាកចេញរបស់ Zaha ដោយសារតែការខ្វះទំនាក់ទំនងរវាងភ្នាក់ងាររបស់គាត់លោក Salterhouse និង ប្រធានក្លិប Crystal Palace លោក Steve Steveish ។គួររំលឹកផងដែរថាកុងត្រារបស់ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Crystal Palace រូបនេះត្រូវបន្តរហូតដល់ឆ្នាំ២០២៣៕