ស្វាគមន៍ស្មាតហ្វូនកាមេរ៉ា​ AI 5 គ្រាប់ Huawei nova 5T ជាមួយការកុម្ម៉ង់ទិញទុកមុន!

ភ្នំពេញ ស្មាតហ្វូន Huawei nova 5T កាមេរ៉ា​ AI ​​​5 គ្រាប់ បង្ហាញវត្តមានជាផ្លូវការនៅប្រទេស   កម្ពុជា ​ជាមួយនឹងការប្រកាសពីការកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃ 12 កញ្ញា នេះតទៅរហូតដល់ថ្ងៃ 18 កញ្ញា ក្នុងតម្លៃដ៏រំជើបរំជួល ត្រឹមតែ $399 ជាមួយការថែមកាតាបដ៏ស្រស់ស្អាតមួយឥតគិតថ្លៃ។​ បន្ទាប់ពីការធ្វើការកុម្ម៉ង់ទិញទុកមុន អ្នកនឹងទទួលបានស្មាតហ្វូននេះមុនគេ នៅថ្ងៃ 20 កញ្ញា។ចូលចិត្តស្ទាយកាលីប ឡូយឆាយ ទាន់សម័យមែនទេ?
ស្មាតហ្វូនHuawei nova 5T
Huawei nova 5T ជាជម្រើសដ៏ល្អឥតខ្ចោះ សាកសមបំផុតសម្រាប់អ្នក។ ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ា AI 5 គ្រាប់ ដែលកាមេរ៉ាក្រោយមានរហូតដល់បួនគ្រាប់។ កាមេរ៉ាទីមួយមានទំហំ 48MP ដែលអាចផ្តិតយករូបភាព និងភាពរស់រវើករបស់អ្នក ច្បាស់ត្រជាក់ភ្នែកគ្រប់ប្លង់ កាមេរ៉ាទីពីរមានទំហំ 16MP មានមុខងារអាចថត Super Wide Angle កាមេរ៉ាទី3 មានទំហំ 2MP​​​ មានមុខងារថតបែបព្រាល និងកាមេរ៉ាទីបួនទំហំ 2MP មានមុខងារថតបែប Macro។ ចំណែកឯកាមេរ៉ាសែលហ្វីមានទំហំធំរហូត​ ​ 32MP អាចសែលហ្វីស្អាតដូចតារា គ្រប់ពេលវេលា គ្រប់ទីកន្លែង ធានាថាម៉ាលង់តែម្តង។
ស្មាតហ្វូនHuawei nova 5T
Huawei nova 5T ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទាក់ទាញ ខុសប្លែកពីស្មាតហ្វូនដទៃជាមួយជម្រើសបីពណ៌គឺ ពណ៌ស្វាយ (Midsummer Purple) ដែលជាពណ៌ប្រដេញ ឆែងឆាំង និងមានការឌីហ្សាញជាអក្សរ nova នៅផ្នែកខាងក្រោយដំបូងគេបង្អស់ ដែលមិនទាន់មានស្មាតហ្វូនណាមានការរចនាបែបនេះពីមុនមកឡើយ ពណ៌ខៀវ (Crush Blue) និងពណ៌ខ្មៅ (Black) ។Huawei nova 5T បំពាក់ដោយអេក្រង់លាតពេញផ្ទៃទំហំ 6.26 ជាប្រភេទ Punch Fullview Display។ ដូច្នេះសម្រាប់អ្នកដែលចូលចិត្តស្មាតហ្វូនប្រភេទ Punch Fullview Display អ្នកមិនចាំបាច់ទៅចំណាយទៅដល់ $800-$1,000 សម្រាប់ទិញស្មាតហ្វូនទៀតឡើយ។​ ស្មាតហ្វូនដ៏ទាន់សម័យនេះមានថាមពលថ្មទំហំ 3750mAh សាកថ្មបានលឿនដោយបច្ចេកវិទ្យា Supercharge សាក 30 នាទីបាន 50% ដំណើរការដោយអង្គប្រតិបត្តិការ Huawei Kirin 980 និង GPU Turbo 3.0 ដំណើរការប្រព័ន្ធប្រតិបត្តិ EMUI 9.1 អង្គផ្ទុកទន្និន័យ និងអង្គចងចាំ ( 8GB +128GB)។ កាន់តែពិសេសទៀតនោះ nova 5T ក៏បំពាក់ដោយការដោះសោបែបថ្មីផងដែរ ដែលអ្នកអាចធ្វើការស្កេនក្រយ៉ៅដៃលើផ្នែកខាងស្តាំនៃតួ​ទូរស័ព្ទ។
ស្មាតហ្វូនHuawei nova 5T
ប្រញាប់ឡើង ធ្វើការកុម្ម៉ង់ទិញទុកមុនឥលូវនេះ ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏កាលីបទាន់សម័យ និងទទួលបានបទពិសោធន៍ថ្មីៗនៅលើស្មាតហ្វូន៕Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh