ក្ដៅៗ!! Ronaldinho ទម្លាក់ស្បែកជើងចុះ បន្តលេងបាល់ទាត់ទៀត ជាមួយក្លិប….!!

  • សុក្រ ១៣ កញ្ញា, ២០១៩ ១៣:៥២
ប្រេស៊ីល៖ អតីតខ្សែប្រយុទ្ធរបស់ Barcelona និង AC Milan កីឡាករ Ronaldinho នឹងលេងឲ្យក្លិប Independiente Santa Fe របស់ប្រទេសកូឡំប៊ី នៅថ្ងៃទី១៧ ខែតុលានេះ។
កីឡាករRonaldinho
Sante Fe គឺជាក្លិបមួយដែលជោគជ័យខ្លាំងនៅក្នុងពិភពបាល់ទាត់របស់ប្រទេសកូឡំប៊ី ដោយបានឈ្នះពានដល់ទៅ១៧ ហើយក្លិបមួយនេះក៏មិនដែលធ្លាក់ចេញពីក្របខណ្ឌកំពូលរបស់កូឡំប៊ី Categoria Primera A ផងដែរ។​ ចំពោះតម្លៃសំបុត្រចូលទស្សនាការប្រកួតមួយនោះ គឺទាបបំផុត ៧ផោន និងថ្លៃបំផុត ៣០ផោន ដោយគិតបូកបញ្ចូលទាំងពន្ធរួចរាល់។
យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថាវីរបុរសរបស់ប្រេស៊ីលវ័យ ៣៩ឆ្នាំរូបនេះនឹងនៅបន្តលេងបាល់ទាត់ទៀត ឬគ្រាន់តែលេង ១ប្រកួតនេះនោះទេ។ គួររំលឹកដែរថា Ronaldinho បានប្រកាសព្យួរស្បែកជើងចូលនិវត្តន៍កាលពីឆ្នាំ២០១៥ ក្រោយពីជោគជ័យខ្លាំងក្នុងអាជីពបាល់ទាត់របស់ខ្លួន៕
កីឡាករ Ronaldinho (អាវលឿង)