Solskjaer ធ្វើការសម្រេចចិត្តរវាង Eriksen និង Maddison តើអ្នកណាជាជម្រើសដំបូងរបស់ Man United

  • សុក្រ ១៣ កញ្ញា, ២០១៩ ១៤:៣៩
អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តជ្រើសរើសយកតារាឆ្នើមរបស់ក្រុម Leicester City គឺកីឡាករ James Maddison ថាជាគោលដៅដែលអាចទទួលយកបានច្រើនជាងកីឡាករ Christian Eriksen របស់ក្រុម Tottenham ។
កីឡាករJames Maddison
នេះគឺដោយសារតែកីឡាករ Maddison សាកសមនឹងតម្លៃដែលជាប្រភេទកីឡាករដែលលោក Solskjaer កំពុងស្វែងរក កីឡាករសញ្ជាតិអង់គ្លេសរូបនេះនិងបានបង្ហាញពិទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍នៅក្នុងក្របខ័ណ្ឌ Premier League នេះបើយោងតាមសារព័ត៌មាន Manchester Evening News ។ទន្ទឹមនឹងនេះកីឡាករវ័យក្មេងរូបនេះអាចនឹងមានអនាគតវែងឆ្ងាយជាង កីឡាករ Christian Eriksen ដែលមានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងជាមួយ Real Madrid។ខ្សែបម្រើ James Maddison អាចជាកម្លាំងចលករមួយជួយជ្រោមជ្រែងតំបន់ប្រយុទ្ធរបស់ Manchester United ផងដែរ៕