Rashford ប្រៀបធៀបរវាងលោក Solskjaer និង Mourinho ថា…

  • សុក្រ ១៣ កញ្ញា, ២០១៩ ១៥:៣១
អង់គ្លេស៖ Marcus Rashford បង្ហើបថាលោក Solskjaer មានភាពសាកសមក្នុងការដឹកនាំជាងលោក Jose Mourinho កាលនៅ Man Utd។ ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Marcus Rashford បាននិយាយថាលោក Ole Gunnar Solskjaer គឺជាអ្នកចាត់ការដ៏ត្រឹមត្រូវក្នុងការដឹកនាំក្លិបហើយត្រូវការពេលវេលានិងកម្លាំងចិត្តពីអ្នកគាំទ្រ។
Solskjaer បានឡើងកាន់តំណែងតពីលោក Mourinho នៅពាក់កណ្តាលរដូវកាលមុននៅពេលដែលអតីតគ្រូបង្វឹកក្រុម Chelsea និង Inter ត្រូវបានបណ្តេញចេញដោយសារដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អ។Solskjaer មានការពិបាកក្នុងការប្រែក្លាយក្រុមឱ្យទទួលបានជោគជ័យ បន្ទាប់ពីក្រុមរបស់គាត់ឈ្នះតែបីប្រកួតក្នុងចំណោម ១៣ ប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Premier League ប៉ុន្តែ Rashford បាននិយាយថាកីឡាករតែងតែនៅពីក្រោយជ្រោមជ្រែងអ្នកចាត់ការទូទៅរូបនេះជានិច្ច ហើយប្រាប់ថាលោក Solskjaer សាកសមបំផុតសម្រាប់ United ចាប់តាំងពីលោក Sir Alex Ferguson ចាកចេញទៅ ។កីឡាករ Rashford បានប្រាប់ BBC Sport ថា៖បិសាចក្រហមបានឈ្នះពានរង្វាន់ជាមួយលោក Louis van Gaal និងលោក Mourinho មុនពេលដែល Solskjaer បានមកដឹកនាំ Manchester ប៉ុន្តែ Rashford ជឿជាក់ថាអ្នកចាត់ការបច្ចុប្បន្នគឺខុសពីអ្នកចាត់ការមុនទាំង២ដោយសារលោកមានគម្រោងរយៈពេលវែងក្នុងការកសាងក្រុមវិលទៅរកភាពខ្លាំងវិញ៕