ស្ងាត់ៗ លៀង ចាន់ឡា ត្រៀមចេញចម្រៀង ក្រោមស្នាដៃនិពន្ធ អ៊ីណូ ឆាប់ៗនេះ!

ភ្នំពេញ៖ អតីតបេក្ខភាពX Factor លៀង ចាន់ឡា ទោះបីជាមិនទទួលបាននូវភាពជោគជ័យនៅក្នុងកម្មវិធីយ៉ាងណាក្តី ក៏ប៉ុន្តែនាងហាក់ដូចជាទទួលបាននូវប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បៈ បានឡើងឆាកប្រគំតន្រ្តីច្រៀង ក៏ដូចជាលេចមុខសម្តែងជាបន្តបន្ទាប់។បន្ទាប់ពីផ្ទុះការរិះគន់ពណ៌សម្បុររបស់នាង បានធ្វើឲ្យនាងប្រែជីវិតបែបនេះ កាន់តែមានហាងឆេងមិនធម្មតានៅក្នុងការងារសិល្បៈ ទាំងថតម៉ូតទៀតផង។ តែអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ កាលពីពេលថ្មីៗនេះ នាងស្រាប់តែបានធ្វើការបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញប្រាប់អ្នកគាំទ្រថា នាងនឹងត្រៀមចេញបទចម្រៀង ក្រោមការនិពន្ធពីតារាប្រុសលោក អ៊ីណូ ក្នុងពេលឆាប់ៗនេះ។ដោយក្នុងនោះនាងបានធ្វើការរៀបរាប់ថា៖ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជារីករាយចំពោះនាង ដែលទទួលបាននូវការនិពន្ធ និងច្រៀងបទចម្រៀង ក្រោមការធ្វើឡើងពី តារារៀមច្បងលោកអ៊ីណូ ដែលធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំស្តាប់គ្រប់គ្នាតែម្តង៕សូមទស្សនារូបភាពខាងក្រោមនេះ៖
អ៊ីណូ
អ៊ីណូ
លាង ចាន់ឡា
លាង ចាន់ឡា
លាង ចាន់ឡា
លាង ចាន់ឡា
លាង ចាន់ឡា និងអ៊ីណូ
សាររបស់ ចាន់ឡា