អីមែន? តារាទាំងនេះ ត្រូវអ្នកគាំទ្ររិះគន់ថាគ្មានសុជីវធម៌ ដើរគេចក្រុមអ្នកកាសែត ពេលកំពុងសម្ភាសន៍!

ថៃ៖ ក្នុងនាមជាតារា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ទាំងការនិយាយស្តី និងកាយវិការនានា ព្រោះពួកស្ថិតនៅក្នុងក្រសែខ្សែរបស់អ្នកគាំទ្រជានិច្ច។ ប្រសិនបើពួកគេធ្វេសប្រហែស ធ្វើទង្វើណាដែលមិនសមរម្យ ឬមិនត្រូវចិត្តអ្នកគាំទ្រនោះ ពួកគេនឹងរងពាក្យរិះគន់ខ្លាំងៗតែម្តង។​ជាក់ស្តែងដូចតារាប្រុសស្រីប៉ុន្មានដួងនេះ ត្រូវហ្វេនៗរិះគន់ថាគ្មានសុជីវធម៌ ដើរគេចអ្នកចេញពីក្រុមអ្នកកាសែតដែលកំពុងការសម្ភាសន៍ ទាំងដែលពួកគេជាអ្នកសិល្បៈ និងជាគំរូដល់មនុស្សជាច្រើន។ ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖១. Aum Patchrapa តារាសម្តែងស្រីកំពូលរបស់ប្រទេសថៃរូបនេះ បានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ពេលកំពុងសម្ភាសន៍ កាលពីឆ្នាំ២០១៨។ ដោយពេលនោះអ្នកកាសែតកំពុងតែសួរសំណួរទៅកាន់លោកNadech Kugimiya និងតារាស្រីBella Ranee ហើយគាប់ជួនពេលនោះAum ក៏បានឈររួមគ្នាជាមួយតារាទាំងពីររូបនេះដែរ។ ខណៈពេលដែលកំពុងសម្ភាសន៍ពួកគេទាំងពីរ ស្រាប់តែ Aum លើកដៃជំរាបលា ហើយនាងក៏ដើរចេញតែម្តង។ ទង្វើររបស់ Aum បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការមិនពេញចិត្ត។ ប៉ុន្តែជាមួយគ្នានេះក៏មានអ្នកគាំទ្រផ្សេងទៀតនិយាយ ប្រហែលជានាងមានការងារបន្ទាន់អ្វីហើយ ទើបដើរចេញទៅទាំងការសម្ភាសន៍មិនទាន់ចប់បែបនេះ។
Aum Patchrapa
២. Patricia Good ទើបតែកន្លងទៅថ្មីៗ ដែលតារាស្រីកូនកាត់ថៃ-អង់គ្លេសរូបនេះ ដើរគេចចេញពីក្រុមអ្នកកាសែតទាំងទឹកភ្នែក ពេលដែលសួរសំណួរពាក់ព័ន្ធនឹងរឿងHack គណនីអ៊ីនស្តារក្រាមរបស់ខ្លួន និងអតីតសង្សារលោកPeah Pachara។ ប៉ុន្តែក្រោយមករំលងប៉ុន្មានថ្ងៃ Patriciaក៏បានចេញមុខសុំទោស ចំពោះទង្វើអចេតនារបស់ខ្លួន។
Patricia Good
៣. Kitty Chicha សម្រាប់សម្តែងស្រីរូបនេះវិញ នាងបានដើរចេញពីការសម្ភាសពេលដែល អ្នកកាសែតសួរពីបញ្ហាស្នេហារបស់នាង។ទៀតសោតទង្វើរបស់Kittyនៅពេលនេះ បានធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង និងលើកយកមកនិយាយតៗគ្នារហូតក្លាយជារឿង ដ៏ក្តៅគគុកទៀតផង។
Kitty Chicha
៤. Dome Pakorn Lam ដល់វេនតារាប្រុសរូបសង្ហាវិញម្តង លោកក៏ធ្លាប់ដើរចេញពីក្រុមអ្នកកាសែតដែរ ពេលដែលគេសួរដល់រឿងស្នេហា។លើសពីនេះទៅទៀត មុនពេលដែលដើរចេញ Domeបាននិយាយពាក្យមួយឃ្លាទៅកាន់អ្នកកាសែតថា «កុំមករករឿង សួរសំណួរបែបនេះខ្ញុំមិនចូលចិត្តទេ» ហើយលោកក៏ដើរចេញលែងងាកក្រោយតែម្តង។
Dome Pakorn Lam