ឡូយអស់ស្ទះ!! កម្ពុជា វាយភូមា សន្លប់ទឹកទី១ ដណ្ដើមខ្សែក្រវ៉ាត់ នៅលើទឹកដីថៃ (មានវីដេអូ)

  • សុក្រ ១៣ កញ្ញា, ២០១៩ ១៩:៤៤
ថៃ៖ ការប្រកួតប្រដាល់សេរីក្នុងកម្មវិធី The Global Fight របស់ស្ថាប័ន Max Muay Thai កាលថ្ងៃពុធកន្លងទៅ កីឡាករកម្ពុជា រឿន សំបូរ បានប្រកួតឈ្នះកីឡាករភូមា SOR WARE ដណ្ដើមបានខ្សែក្រវ៉ាត់ក្នុងប្រភេទទម្ងន់ ៥០គីឡូក្រាម។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
កីឡាករភូមាជាម្ចាស់ខ្សែក្រវ៉ាត់ ខណៈកីឡាករកម្ពុជាជាអ្នកដណ្ដើម។ ចាប់ផ្ដើមទឺកទីមួយភ្លាម កីឡាករទាំងពីរមិនបង្អង់យូរដោយបានសម្រុកគ្នាទៅវិញទៅមក។ បានតែ ១នាទី រឿន សំបូរ បានទាត់មួយជើងចូលកញ្ចឹងករបស់កីឡាករភូមា ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តតាមវាយរហូតកីឡាករភូមានសន្លប់ធំតែម្ដង។ ជ័យជម្នះនេះបានធ្វើឲ្យ រឿន សំបូរ គ្រងតំណែងជាម្ចាស់ខ្សែក្រវ៉ាត់ជាលើកដំបូង ក្នុងអាជីពជាអ្នកប្រដាល់របស់ខ្លួន៕ចង់ឃើញថា រឿន សំបូរ ដណ្ដើមខ្សែក្រវ៉ាត់ពីកីឡាករភូមា យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖