Liverpool, Barcelona និង Real Madrid ដណ្ដើមគ្នាទិញ ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ មួយរូប

  • សុក្រ ១៣ កញ្ញា, ២០១៩ ១៧:០១
អង់គ្លេស៖ Liverpool ត្រូវបានគេរាយការណ៍មកថាបានចូលខ្លួនប្រជែងជាមួយ Real Madrid និង Barcelona ក្នុងការនាំយកខ្សែម្រើរបស់ Napoli កីឡាករ Fabian Ruiz សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅ រដូវកាលក្រោយ។
កីឡាករ Fabian Ruiz (អាវខ្មៅ)
ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ Ruiz បានមកចូលរួមជាមួយ Napili កាលពីរដូវកាលមុន ក្រោយផ្លាស់មកពីក្លិប Real Betis ខណៈគេនិង Napoli នៅសល់កិច្ចសន្យាកុងត្រារយៈពេល ៤ឆ្នាំទៀត។ ក្រោយទទួលបានដំណឹងការចង់បានពីសំណាក់ក្លិបអេស្ប៉ាញទាំងពីរ Napoli បានឆ្លើយតបវិញថាខ្សែបម្រើវ័យ ២៣ឆ្នាំរូបនេះមិនមែនសម្រាប់លក់នោះទេ។ បន្ថែមលើសពីនេះ បើតាមប្រភពពីសារព័ត៌មាន Calciomercato ម្ចាស់ជើងឯក UEFA Champions League រដូវកាលមុនហង្សក្រហម Liverpool ក៏បានដាក់ការចាប់អារម្មណ៍មកលើ Ruiz ផងដែរ។
កីឡាករFabian Ruiz (អាវខ្មៅ)
សូមបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន Ruiz ចូលលេងឲ្យ Napoli បានចំនួន ៤០ប្រកួត ដោយអាចរកគ្រាប់បាល់បាន ៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ៣ដង៕