ធ្ងន់ធ្ងរហើយ! កីឡាករ ៥ នាក់របស់បិសាចក្រហម Manchester United រងរបួសមិនអាចប្រកួតទល់នឹង Leicester ថ្ងៃសៅរ៍សប្ដាហ៍នេះ

  • សុក្រ ១៣ កញ្ញា, ២០១៩ ១៧:០៥
អង់គ្លេស៖ Man Utd កំពុងប្រឈមមុខនឹងបញ្ហារបួសមុនការប្រកួតលីគកំពូលរបស់ខ្លួនទល់នឹង Leicester នៅ Old Trafford។Paul Pogba និង Anthony Martial ស្ថិតក្នុងចំណោមកីឡាករទាំង ៥ របស់ក្រុមបិសាចក្រហម Manchester United ដែលបានរងរបួស ដោយមានភាគរយតិចក្នុងការចូលប្រកួតទល់នឹង Leicester នៅចុងសប្តាហ៍នេះ។ Martial ខកខានការប្រកួតរបស់ United ជាមួយ Southampton កាលពី ២ សប្តាហ៍មុនហើយ Pogba បានដកខ្លួនពីក្រុមជម្រើសជាតិបារាំងដោយបញ្ហារបួសកជើងកាលប្រកួតទល់នឹង Southampton។
កីឡាករ Luke Shaw ក៏អវត្តមានដោយសាររងរបួសសរសៃពួរកាលប្រកួតជាមួយ Crystal Palace កាលពីខែមុន ចំណែក Diogo Dalot រងរបួសត្រគាក និង កីឡាករ Eric Baily របួសជង្គង់ដែលអាចនឹងអវត្តមានរហូតដល់ខែធ្នូ។គួរបញ្ជាក់ផងដែររបួសរបស់កីឡាករទាំង៥រូបនេះអាចបង្កផលប៉ះពាល់ក្នុងការស្វែងរក៣ពិន្ទុរបស់ក្រុម Manchester United ក្នុងសប្ដាហ៍នេះក្នុងការប្រកួតទល់នឹង Leicester City៕