ធ្ងន់.កហើយ! ខ្សែប្រយុទ្ធរបស់ Arsenal ១រូបត្រូវសម្រាកក្រៅទីលានរហូតដល់ខែតុលាដោយសាររបួស

  • សៅរ៍ ១៤ កញ្ញា, ២០១៩ ០៨:៥២
អង់គ្លេស៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Alexandre Lacazette បានរងរបួសកជើងដែលត្រូវសម្រាកក្រៅទីលានរហូតដល់ខែតុលា។ក្លិបបានបង្ហាញព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន ដោយបានបញ្ជាក់ថា កីឡាករសញ្ជាតិបារាំងរូបនេះ ជួបនឹងបញ្ហារបួសនេះ ដែលត្រូវសម្រាករយៈពេលពីរបីសប្តាហ៍ដើម្បីពង្រឹងសុខភាពរឹងមាំឡើងវិញ។
កីឡាករAlexandre Lacazette
សេចក្តីថ្លែងការណ៍ទាំងស្រុងនៅលើគេហទំព័ររបស់ក្រុម Arsenal បាននិយាយថា៖បច្ចុប្បន្ននេះកីឡាករ Lacazette រកបាន ២ គ្រាប់ហើយ ក្នុងចំណោម ៣ ប្រកួតក្នុងរដូវកាលនេះរាប់បញ្ចូលទាំងគ្រាប់បាល់ដំបូងរបស់ក្រុមកាំភ្លើងធំ Arsenal កាលពីប្រកួតស្មើនៅក្នុងជំនួបទល់នឹង Tottenham ។កីឡាករវ័យ ២៨ ឆ្នាំរូបនេះ នឹងខកខានការធ្វើដំណើរនៅថ្ងៃអាទិត្យនេះ ប្រកួតទល់នឹង Watford និងការប្រកួតក្រៅដីជាមួយក្រុម Eintracht Frankfurt ក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍។គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះត្រូវបានគេរំពឹងថា នឹងខកខានការប្រកួតក្នុងក្របខណ្ឌ Premier League ទល់នឹងក្រុម Aston Villa និង Manchester United បូករួមទាំងការប្រកួតទល់នឹង Nottingham Forest ក្នុងពានរង្វាន់ Carabao Cup ផងដែរ៕