គ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំង ពេលរកឃើញរ៉េស្ស័រដែកក្នុងប្រដាប់ភេទរបស់ស្រ្តីម្នាក់ ក្រោមហេតុផលដ៏ហួសចិត្តបំផុត

ចិន៖ អ្នកគ្រូពេទ្យម្នាក់មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរកឃើញរ៉េស្ស័រដែកមួយក្នុងប្រដាប់ភេទរបស់ស្រី្តម្នាក់ ក្រោមហេតុផលដ៏ហួសចិត្តបំផុត។យោងតាមប្រភពបានឱ្យដឹងថា មានស្រ្តីអាយុ ៣១ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង ZhongShan ប្រទេសចិន ស្រាប់តែបានដាក់រ៉េស្ស័រដែកមួយ ព្រោះតែនាងគិតថា វាអាចជំនួសនឹងកងដាក់ក្នុងស្បូងបានដើម្បីការពារកុំឱ្យមានផ្ទៃពោះពេលរួមភេទ។រ៉េស្ស័រដែកនេះត្រូវបានអ្នកគ្រូពេទ្យរកឃើញ នៅពេលដែលនាងបានទៅមន្ទីរពេទ្យដើម្បីយកកូនចេញ។
រូបថតកាំរស្មីអ៊ិចបង្ហាញពីរ៉េស្ស័រដែកនៅក្នុងប្រដាប់ភេទស្រ្តីម្នាក់នេះ
យោងតាមអ្នកគ្រូពេទ្យឯកទេសរោគស្រ្តី Dr. Fu Junhong បានឱ្យដឹងថា ស្រ្តីម្នាក់នេះបានមកមន្ទីរពេទ្យកាលពីចុងខែកក្កដា ខណៈពេលនាងមានផ្ទៃពោះបាន ៥ខែ ហើយចង់យកកូនចេញ។អ្នកគ្រូពេទ្យ Fu Junhong បាននិយាយទៀតថា៖យ៉ាងណាមិញ ការវះកាត់នេះទទួលបានជោគជ័យល្អ ហើយនៅទីបំផុតគ្រូពេទ្យក៏បានជួយយករ៉េស្ស័រដែកទាំងនោះចេញពីប្រដាប់ភេទរបស់ស្រ្តីម្នាក់នេះផងដែរ។
រ៉េស្ស័រដែកយកចេញពីប្រដាប់ភេទស្រ្តីម្នាក់នេះ
ដល់ពេលគ្រូពេទ្យសួរនាំនាងទៅ ទើបនាងប្រាប់ថា ការពិតនាងបានរកឃើញរ៉េស្ស័រដែកនេះនៅកន្លែងធ្វើការរបស់នាងសោះ។ ដូច្នេះនាងក៏លាងសម្អាតវាឱ្យស្អាត ហើយដាក់វាចូលក្នុងប្រដាប់ភេទ ដោយគិតថា ការធ្វើបែបនេះប្រៀបដូចជាការដាក់កងក្នុងស្បូងដើម្បីពន្យារកំណើត ឬការពារកុំឱ្យមានកូន នៅពេលរួមភេទជាមួយប្តីនាង។
អ្នកគ្រូពេទ្យ Fu Junhong
ដោយឡែក គ្រូពេទ្យបានពន្យល់ទៀតថា៖យ៉ាងណាមិញ អ្នកគ្រូពេទ្យពុំបានបញ្ជាក់ច្បាស់លាស់ថា តើនាងនឹងយកកូនចេញឬក៏អត់នោះទេ។អ្នកគ្រូពេទ្យបានផ្តល់ជាដំបូន្មានទៅដល់ស្រ្តីគ្រប់រូប បើចង់ពន្យារកំណើតសូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសឱ្យបានត្រឹមត្រូវ កុំព្យាយាមប្រើប្រាស់វិធីផ្តេសផ្តាស់ដោយខ្លួនឯង ព្រោះវាអាចមានគ្រោះថ្នាក់ដល់អាយុជីវិតបាន៕