កាល់តិច នាំមកនូវប្រេងឥន្ធនៈ ដែលមានថាមពលឯតទគ្គកម្មពិភពលោក ដល់ប្រទេសកម្ពុជា!

  • សៅរ៍ ១៤ កញ្ញា, ២០១៩ ០៩:៣៩
ភ្នំពេញ៖ ឥឡូវនេះប្រជាជនកម្ពុជាអាចទទួលបានប្រេងឥន្ធនៈ ដែលមានថាមពលឯតទគ្គកម្មពិភពលោកនៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលនៅជិតពួកគាត់។ នាំមកជូនដោយក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត ដែលនាពេលថ្មីៗនេះប្រេងឥន្ធនៈ​ កាល់តិច ជាមួយ Techron®  បានចាក់ប្រេងឲ្យរថយន្តមានអាយុ ២៨ ឆ្នាំ ឡើងភ្នំកម្ពស់ ១.០០០ ម៉ែត្រ ដើម្បីកំណត់ត្រាឯតទគ្គកម្មពិភពលោក GUINNESS WORLD RECORDS® title ថ្មីមួយ គឺការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ។ តាមរយៈការបង្ហាញក្នុងកម្មវិធី «Record Rides» មានពីរវគ្គនៅប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ National Geographic ដែលក្រុមហ៊ុន កាល់តិច ជាដៃគូសហការតែមួយគត់សម្រាប់ការប្រកួតប្រជែងថាមពលប្រេងឥន្ធនៈរបស់ កាល់តិច Caltex’s Fuel Power Challenge។ យើងបានឃើញអ្នកបើកបររថយន្តប្រណាំងដ៏ស្ទាត់ជំនាញកូនចិនកាត់ចាម៉ៃកា Natasha Chang និងពិធីករទូរទស្សន៍ KC Montero បានធ្វើការប្រកួតគ្នាដោយវាស់នាទី ដើម្បីឈានទៅរកកំណត់ត្រាបើកបរឡើងភ្នំដយឆាង។
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
នៅទីបំផុត Natasha បានកំណត់ឯតទគ្គកម្មនេះដោយប្រើរយៈពេលតែ ៦ នាទី ៥២,៦៩២ វិនាទី ដែលនេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងកំណត់ត្រាបើកបរ។ការថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះលោក Shahid Ahmed អគ្គនាយកក្រុមហ៊ុន Chevron ប្រចាំប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា បានចែករំលែកថា៖លោក​​ ​Ahmed បានបន្ថែមទៀតថា៖​
លោក Shahid Ahmed អគ្គនាយកក្រុមហ៊ុន Chevron
ម៉ាស៊ីនយានយន្តដែលមានថាមពលអតិបរិមា គឺទាមទារឲ្យមានការបញ្ជូនខ្យល់ និងប្រេងឥន្ធនៈបានល្អ តែបើមានបញ្ហាកើតឡើង នោះដោយសារតែមានការកកស្ទះនៅក្នុងសន្ទះប្រេង និងប៊ិកប្រេង។ ខាងគីមីវិទ្យាតែមួយគត់របស់ Techron® ត្រូវបានបញ្ជាក់ថា ដើម្បីកម្ចាត់ និងការពារម៉ាស៊ីនយានយន្តពីការកកស្ទះនៅផ្នែកសំខាន់ៗទាំងនេះ គឺមានតែកាល់តិចជាមួយ Techron® ទេ ដែលមានបច្ចេកវិទ្យា Clean & Glide technology អាចជួយកាត់បន្ថយការកកិត និងបង្កើនថាមពលដល់ម៉ាស៊ីនយានយន្តរបស់អ្នក។ដោយភ្ជាប់ជាមួយសមិទ្ធផលនៃកំណត់ត្រាឯតទគ្គកម្មពិភពលោក ហ្គីណេស (GUINNESS WORLD RECORDS® title) របស់ពួកគេ កាល់តិច កម្ពុជាកំពុងអបអរសាទរជាមួយប្រជាជនកម្ពុជាដែលដឹងនូវអ្វីដែលត្រូវធ្វើដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យ៖ កញ្ញា ស៊ន សៀវម៉ី អ្នកឈ្នះមេដាយមាសដំបូងគេរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍អាស៊ានហ្គេម កញ្ញា ប៊ី សុធារី អ្នកតំណាងកម្ពុជាដំបូងគេ នៅក្នុងការប្រកួតបវរកញ្ញាចក្រវាល និងលោក លី វ៉ាហេត កីឡាករបាល់ទាត់កម្ពុជាដំបូងគេ ដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងមួយរដូវកាល។ អ្នកទទួលបានសមិទ្ធផលទាំងនេះក៏មានវត្តមាន នៅក្នុងព្រឹត្តិការណ៍សារព័ត៌មាននេះផងដែរ។
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
ដើម្បីស្វែងយល់បន្ថែមពីការបំបែកឯតទគ្គកម្មពិភពលោក ហ្គីណេស (GUINNESS WORLD RECORDS®) សម្រាប់ «ការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ» សូមចូលទៅកាន់ https://caltexrecordrides.com/។ សម្រាប់ព័ត៌មានចុងក្រោយរួមទាំងសមិទ្ធផលដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ Caltex Cambodia នៅលើ https://www.facebook.com/CaltexCambodia/