លោក Ole Gunnar Solskjaer ជឿជាក់ថា កីឡាករមួយរូបនឹងចុះកុងត្រាថ្មីជាមួយ Manchester United

  • សៅរ៍ ១៤ កញ្ញា, ២០១៩ ០៩:២២
អង់គ្លេស៖ លោក Ole Gunnar Solskjaer នៅតែមានទំនុកចិត្តថា ក្រុមបិសាចក្រហម Manchester United អាចបញ្ចុះបញ្ចូលកីឡាករ David de Gea ឱ្យចុះកុងត្រាថ្មី ទោះបីមានការជជែកគ្នាយូរនឹងនៅតែមិនមានលទ្ធផលល្អក៏ដោយ។
កីឡាករDavid de Gea
តាមរបាយការណ៍បានបង្ហញថា នៅចុងរដូវកាលមុនអ្នកចាំទីអេស្ប៉ាញរូបនេះ ជិតនឹងចុះកិច្ចព្រមព្រៀងថ្មីរយៈពេល៦ឆ្នាំទៅហើយ ប៉ុន្តែ Solskjaer បានសារភាពថា គាត់ស្ថិតក្នុងភាពស្រពេចស្រពិលក្នុងការពិភាក្សា ដោយគ្មានភាពរីកចម្រើនណាមួយតាំងពីពេលនោះមក។កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ De Gea នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយលោក Solskjaer ជឿជាក់ថា កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ដែលគាត់ចាត់ទុកថា ជាអ្នកចាំទីល្អបំផុតលើលោកនោះ នឹងបន្តនៅ Old Trafford បន្តទៀត ប៉ុន្តែសល់តែរយៈពេល ៤ ខែប៉ុណ្ណោះសម្រាប់ធ្វើកិច្ចពិភាក្សា។លោក​ Solskjaer បាននិយាយថា៖
លោក Solskjaer បានបន្តទៀតថា៖ប្រភព៖ Skysports