ចង់ដឹងអត់ថា ក្រុមហ៊ុន ROMANSON ​​និង J.ESTINA ផ្តល់ជូនអ្វីពិសេស នា​ឱកាសបុណ្យភ្ជុំបិណ្ឌនេះ?

  • សៅរ៍ ១៤ កញ្ញា, ២០១៩ ០៩:២៦
ភ្នំពេញ៖ តើលោកអ្នកបានទទួលព័ត៌មានអំពីម៉ាកល្បី និងតម្លៃធូរថ្លៃហើយ ឬនៅ? 
សម្រាប់ឆ្នាំនេះ ROMANSON មានការបញ្ចុះតម្លៃ 25% គ្រប់ម៉ូត និងម៉ាក Timberland, Police, Esprit និង Royal (London) គឺលក់ក្នុងតតម្លៃ 85$ និង 118$ គ្រប់ម៉ូតទាំងអស់ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី 13 ដល់ 26 កញ្ញា ឆ្នាំ2019 នៅគ្រប់សាខា ROMANSON ទាំងអស់។
ROMANSONមានការបញ្ចុះតម្លៃ25%
ROMANSONមានការបញ្ចុះតម្លៃ25%
​​​ពិសេសមួយទៀត ក្នុងកម្មវិធីនេះក៏មានការចូលរួមពីម៉ាក J.estina ផងដែរ ដែលមានការបញ្ចុះ​តម្លៃរហូតដល់ 50% ឯណោះសម្រាប់ផលិតផលកាបូប។ 
J.estinaបញ្ចុះ​តម្លៃរហូតដល់50% លើកាបូប
សូមបញ្ជាក់ថា ម៉ាក J.estina គឺជាយីហោលេខ1 នៅប្រទេសកូរ៉េ ជាមួយនឹងផលិតផល​ជា​ច្រើនដូចជា គ្រឿងអលង្ការ គ្រឿងសំអាង កាបូប នាឡិកា វ៉ែនតា និងស្បែកជើង។ មូលហេតុ​ដែលម៉ាក J.estina ទទួលបានភាពជោគជ័យខ្លាំងក៏ដោយសារកេរ្តិ៍ឈ្មោះ គុណភាព និងការរចនា​ម៉ូតដ៏ទាន់សម័យជាមួយអ្នករចនាម៉ូតលំដាប់កំពូលៗរបស់កូរ៉េ។
J.estina បញ្ចុះ​តម្លៃពិសេស
ហេតុដូច្នេះជាមួយការបញ្ចុះតម្លៃដ៏ធំនេះ ក៏ជាឱកាសសម្រាប់អតិថិជនទាំងអស់អាចជាវ​បានផលិតផលសុទ្ធរបស់ប្រទេសកូរ៉េ ជាមួយតម្លៃដែលមិនគួរឲ្យជឿ ដែលលោកអ្នកមិនអាចរក​ទិញបាននៅប្រទេសផ្សេងៗឡើយ។
J.estina បញ្ចុះ​តម្លៃពិសេស
តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងម៉ាក J.estina ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា មូលហេតុដែលមានការបញ្ចុះតម្លៃដ៏ធំនេះ​ ក៏ដោយសារក្រុមហ៊ុនចង់ឲ្យអតិថិជនទាំងអស់បានប្រើ​ផលិតផលស្បែកសុទ្ធ និងសំបូរបែបរបស់ប្រទេសកូរ៉េជាមួយតម្លៃធូរថ្លៃ និងចង់ឲ្យអតិថិជនចេះបែងចែកម៉ាក​យីហោ និងគុណភាពឲ្យបានត្រឹមត្រូវ។ 
J.estina បញ្ចុះ​តម្លៃពិសេស
បើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម និងម៉ូតផលិតផលថ្មីៗ សូមអញ្ជើញមកកាន់ហាង ROMANSON J.estina ណាមួយ នោះលោកអ្នកអាចទិញបានគ្រប់ផលិតផលទាំងអស់។ ឬចូលទៅកាន់ Facebook Page: Romanson Cambodia, J.estina Cambodia និង J.estina Beauty Cambodia ឬទំនាក់ទំនងលេខទូរស័ព្ទៈ 099 972 666 / 092 872 666៕