លោក Pep Guardiola ប្រាប់ថាកុំឱ្យប្រៀបធៀបកីឡាកររូបនេះទៅនឹង Ronaldo ឬ Messi

  • សៅរ៍ ១៤ កញ្ញា, ២០១៩ ១០:០១
អង់គ្លេស៖ លោក Pep Guardiola ពិតជារីករាយជាមួយនឹងទម្រង់លេងរបស់ Raheem Sterling ប៉ុន្តែសូមអ្នកសរសេរវាយប្រហារ Manchester City ទាំងអស់ កុំយក Sterling ទៅប្រៀបធៀបជាមួយ Cristiano Ronaldo ឬ Lionel Messi ។
កីឡាករ Raheem Sterling
កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានបង្ហាញវត្តមានឱ្យក្លិប និងប្រទេសនៅរដូវកាលនេះដោយរកបាន ៨ គ្រាប់ និងបញ្ជូនបាល់អោយមិត្តក្រុមស៊ុតបញ្ចូលទីបាន ៣ ដងក្នុង ៧ ប្រកួត។ទោះយ៉ាងណាលោក Guardiola បានបញ្ឈប់ការប្រៀបធៀបដោយជឿជាក់ថា គ្មាននរណាម្នាក់អាចផ្គូរផ្គងជាមួយ Ronaldo និង Messi បាននោះទេដោយកីឡាករទាំង២រូបនេះ ជាកីឡាករល្អបំផុតនៅលើពិភពលោកក្នុងរយះពេល១០ឆ្នាំចុងក្រោយនេះ។លោក Guardiola បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា៖គួររម្លឹកផងដែរថា Sterling រកបាន ៥ គ្រាប់ក្នុងចំណោម ១៤ គ្រាប់របស់ Man City ក្នុងការប្រកួតបើកឆាក Premier League ចំនួន ៤ ប្រកួតដោយក្រុមការពារជើងឯកមួយនេះទទួលបាន ១០ ពិន្ទុពីការប្រកួតបើកឆាក៤ប្រកួតតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន២ពិន្ទុ៕