ជ្រើសមនុស្សដែលគេខ្លាចបាត់បង់យើង កុំព្យាយាមតែម្ខាង ក្នុងការរក្សាមនុស្សដែលយើងខ្លាចបាត់បង់

មនុស្សដែលស្រឡាញ់យើងពិត គេប្រាកដជាព្យាយាមថែរក្សា និងការពារយើងណាស់ ព្រោះគេខ្លាចបាត់បង់យើងទៅ ខ្លាចយើងបានទៅអ្នកផ្សេង ដែលខុសពីមនុស្សដែលយើងខ្លាចបាត់បង់ គេប្រាកដជាមិនបានស្រឡាញ់យើងស្មោះអស់ពីចិត្តនោះឡើយ ហើយគេនឹងធ្វើបាបចិត្តយើង ធ្វើឱ្យយើងឈឺចាប់ និងគ្រាំគ្រា។
រូបភាពតំណាង
មនុស្សដែលខ្លាចបាត់បង់យើង គេនឹងធ្វើគ្រប់យ៉ាង ដើម្បីបាននៅក្បែរ មើលថែ និងការពារយើង ហើយអ្វីដែលសំខាន់ គេនឹងធ្វើឱ្យយើងមានក្ដីសុខ និងសុភមង្គលក្នុងជីវិត។ មិនដូចមនុស្សដែលយើងខ្លាចបាត់បង់ទេ ព្រោះតែយើងខ្លាចបាត់បង់គេ យើងក៏ប្រែជានៅមិនសុខ ចេះតែកើតទុក្ខ រសាប់រសល់ ខ្វល់ខ្វាយ នឹក គិតដល់គេ ព្រោះតែខ្លាចគេចាកចេញទៅ ព្រោះតែខ្លាចធ្វើអ្វីមិនត្រូវចិត្តគេ មិនអាចផ្គាប់ចិត្តគេបាន នេះហើយជាបញ្ហា បើយើងព្យាយាមរក្សាគេតែម្ខាង យើងខ្លួនឯងជាអ្នកឈឺចាប់ និងខូចចិត្ត។
រូបភាពតំណាង
ជ្រើសមនុស្សដែលខ្លាចបាត់បង់យើង ទើបគេមើលឃើញពីតម្លៃ និងអ្វីដែលយើងមាន កុំព្យាយាមថែរក្សាមនុស្សដែលមិនខ្លាចបាត់បង់យើង កុំចង់បានមនុស្សដែលគេមិនដែលនឹងចង់មានយើងក្នុងជីវិត នាំតែធ្វើឱ្យយើងខូចចិត្ត ស្មុគគំនិតតែម្នាក់ឯង។ បើយើងនៅតែខ្លាចបាត់បង់គេ យើងនឹងធ្វើអ្វីៗដើម្បីចងគេទុក ពេលនោះហើយជីវិតយើងក៏នឹងបាត់បង់ក្ដីសុខ និងសេរីភាពទៅដូចគ្នាដែរ៕
រូបភាពតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ